​ក្រុមមន្ត្រី​ឱទ្យាន​អនុរក្ស​ចុះបង្ក្រាប​បទល្មើស​នេសាទ​ពីថ្ងៃ​នៅ​ព្រំប្រទល់​ពោធិសាត់​និង​បាត់​បាត់ដំបង​

0

ខេត្តពោធិសាត់ នៅ​ថ្ងៃទី​២៤ និង ២៥ ខែតុលា ឆ្នាំ​២០១៤ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់​បាន​ដឹកនាំ​កំលាំង​ដោយ​នាយក​និង​នាយករង ចុះបង្ក្រាប​បទ​បឹង​ទន្លេសាប​ក្នុង​ខេត្តពោធិ៍សាត់ ដោយ​ការចុះ​បង្ក្រាប​បទល្មើស​ឧបករណ៍​នេសាទ​ខុសច្បាប់​នោះ មាន​ប្រភេទ​ច្បរ ណ​រ៉ាវ ជាដើម ដែល​កំពុង​

កើតមាន​ក្នុង​តំបន់​ដែនដី​គ្រប់គ្រង ជាពិសេស​គី​បទល្មើស​នេះ​កើតឡើង​នៅជាប់​ព្រំប្រទល់​ទឹកដី​ខេត្តពោធិសាត់​និង​បាត់ដំបង ។​image (3)
បើតាម​លោក ហេង ទ្រី ជា​ប្រធាន​ស្នាក់ការ​តំបន់​ទន្លេសាប​ក្នុង​ខេត្តពោធិសាត់ បានអោយដឹងថា ប្រភេទ​បទល្មើស​ដែល​តែងតែ​កើត​នៅក្នុង​តំបន់ មានដូចជា ការប្រើ​ឧបករណ៍​ឆក់ ការនេសាទ​ខុសច្បាប់​ដោយ​ប្រើប្រាស់​ដូចជា​របាំង​ស្បៃ​អួន​ក្រឡា​ញឹក និង របាំង​ស្បៃ​មុង​។ លោក​បាន​ឱ្យដឹងទៀតថា ការចុះ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​តាម​ការផ្តល់​ពត៍​មាន​ពី​ភ្នាក់ងារ​ល្បាត របស់​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស​បាន​ចុះ​កំទេចចោល បាន​ចំនួន​៣​កន្លែង នៅ​ចំណុច​ព្រំប្រទល់​ខេត្តពោធិសាត់ និង​ខេត្តបាត់ដំបង​។image (1)

ក្រៅពីនោះ​វត្ថុតាង​បទល្មើស​ស្បៃ​មុង​គឺ​យកមក​រក្សាទុក​នៅ​ស្នាក់កា​តំបន់​អភិរក្ស ក្នុងនោះ​មា​ច់​សាច់​អួន​ប្រវែង​១៥០០​ម៉ែត្រ ក្បាល​ច្បរ​ចំនួន​២​ក្បាល និង​សាច់​ដៃ​ចាប់​ត្រី​ចំនួន​ពី​មាត់​។​ លោក​រស់ ម៉ា​រ៉ា​ឌី នាយក​តំបន់​បានអោយដឹង​ដែរ​ថា រយះពេល​ជិត​មួយ​សប្តាហ៍​ដល់​ថ្ងៃទី​២៣​តុលា​កន្លងមក​ពីថ្ងៃ​ហើយ​នោះ កំលាំង​ឱ​ឡា​នុ​រក្ស​យើង ក៍បាន​សហការ​ជាមួយ​មន្ត្រីជលផល អាជ្ញាធរ​ដែនដី​ស្រុក​គរ និង ខេត្ត​ចុះបង្ក្រាប​បទល្មើស នៅក្រៅ​ជុំវិញ​តំបន់​ផងដែរ បាន​ទប់ស្កាត់​ការដាក់​ឈ្នក់​ប្រើ​នុយ និង​អំពូល​រួមផ្សំ និង​កន្លែង​នេសាទ​ច្បរ ក្នុងនោះ​កំទេចចោល​ទីតាំង​បង្គោល​ឈ្នក់​ប្រហែលជា​៣០០០​ដើម​លើ​ទីតាំង​ជាង​១០០​កន្លែង របាំង​ជាង​២០០​ម៉ែត្រ ស្បៃ​ឈ្នក់​១១​មាត់ និង​អាគុយ​ចំនួន​៧​ផងដែរ​។​image (3)

លោក​បន្តថា​ការគ្រប់គ្រង​តំបន់​សព្វថ្ងៃនេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តិចតួច បើ​ធៀប​ទៅនឹង​ផ្ទៃដី​តំបន់ និង​ស្ថានភាព​ធនធាន​គាំទ្រ​នោះ មិនអាច​បំបាត់​អោយអស់​នូវ​បទល្មើស​ទាំងស្រុង​នោះទេ​។ កត្តា​សំខាន់​តម្រូវអោយមាន​ការចូល​រួម​ពី​ប្រជាជន ប្រជា​នេសាទ និង​ពី​គ្រប់​មជ្ឈដ្ឋាន អ្នកពាក់ព័ន្ធ លើ​ការបង្កើន​ជីវភាព ,​បន្ត​ផ្តល់​ចំណេះដឹង​ទាក់ទង​ទៅនឹង​ធនធានធម្មជាតិ បរិស្ថាន និង​ការពង្រឹង​ស្ថាប័ន​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​អោយមាន​ប្រសិទ្ធភាព​។​