កំពង់ឆ្នាំង៖ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងចំនួន៦៨១នាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ បានប្រារពព្រះរាជពិធីខួបលើកទី១០នៃការគ្រងរាជសម្បត្តិរបស់ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យ៉ាង
សោមនស្សរីករាយ នៅក្នុងសាលានយោបាយខេត្ត ស្ថិតនៅក្នងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ លោក អ៊ុក កីឡា អ្នកកាន់កម្មវិធីបុណ្យបានអោយដឹងថា៖អ្នកមកចូលរួមក្នុងកម្មវិធីនេះរួមមានលោកអភិបាលក្រុងស្រុក លោកប្រធានមន្ទីរអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជារការរងកងកម្លាំង
ប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការគ្រប់មន្ទីរ ប្រជាពលរដ្ឋកាយរិទ្ធ បងប្អូនខ្មែរឥស្លាមហាកឹមទួន និងព្រះសង្ឃ សរុបចំនួន៦៨១នាក់.អង្គ បានចូលរួម។នៅក្នុងព្រះរាជពិធីបុណ្យបានដំណើរការតាមការគ្រោងទុកមាន៖ លោកប្រធានមន្ទីរគ្រប់អង្គភាព លោកអភិបាលស្រុក ឯកឧត្តមអភិបាលរងខេត្ត ថ្វាយផ្កាជូនព្រះពរ មុខព្រះឆាយាលក្ខ័ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នមស្សការព្រះរតនត្រ័យសមាទានសីល ព្រះសង្ឃចំរើនព្រះបរិត ប្រគេនចង្ហាន់បិណ្ឌបាត វេរភត្តាហារ ស្វាធ្យាយជយន្តោ ថ្វាយព្រះពរព្រះមហាក្សត្រ បងប្អូនខ្មែរឥស្លាមហាកឹមទូនសូត្រធម៌ថ្វាយព្រះពរ និងរាំរបាំថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា។
នៅក្នុងព្រះរាជពិធិនេះដែរ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអានលិខិតថ្វាយព្រះពរបញ្ជាក់ថា៖ ក្នុងទិវាដ៏មហាឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ លោកគ្រូ ង្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ច លំឱនកាយ ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរ បួងសួងព្រះរតនត្រ័យ កែវទាំបី ទេវតារក្សាពមហាស្វេតច្ឆត្រ័ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងវិញ្ញាណក្ខន្ធ័ អតីតៈព្រះ
មហាក្រត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រោសប្រសិទ្ធពរជ័យ និងបីបាច់និងអភិបាលរក្សា ព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាវស្សាយឺនយូរ ដើម្បីព្រះអង្គទ្រង់បំពេញព្រះរាជកិច្ចទទួលបានមហាជោគជ័យ និងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរទាំងអស់ ជាដ៏រាបតរៀងទៅ៕