​លោកគ្រូ​ផ្សព្វផ្សាយ​ធម៌​ម្នាក់​រកស៊ី​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​អោយ​ការប្រាក់​២០% ​ភ្លាមៗ​វិញ​សង្ស័យថា​ជា​រឿង​បោកប្រាស់​អ្នកស្រុក​

0

កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​តាំងខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​ធម៌ បាន​យក​សាលា​បុណ្យ​ក្នុងភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ធ្វើជា​ទីសក្ការៈ​អោយ​អ្នកស្រុក​គោរពបូជា និង​រៀន​សូត្រធម៌ ហើយ​បានទទួល​យកប្រាក់​ពី​អ្នកភូមិ​ខ្លះ​រាប់លាន​រៀល និង​អ្នកខ្លះ​មួយ​ម៉ឺន​ដុល្លា មក​តំកល់ទុក​ដោយ​

គិតការ​ប្រាក់​អោយ​វិញ​ក្នុង​មួយខែ​២០% ដែល​ករណីនេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​សង្ស័យ​ថា​ជា​រឿង​បោកប្រាស់​។​ហេតុ​ការ​នេះ​បានកើត​ឡើង​ជាង​៣​ខែ​មកហើយ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ ឥឡូវនេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​និង​ទប់ស្កាត់​ដើម្បី​កុំអោយ​ប្រជាពលរដ្ឋ​ចាញ់ល្បិច​នៃ​ការបោកប្រាស់​នេះ​។​​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​និង​១៥​នាទី អ្នកយកព័ត៌មាន​ត្រូវបាន​មន្ត្រីនគរបាល​DSC07778
​ប៉ុស្តិ​ធ្លក​វៀន ជូនទៅ​ដល់​សាលា​បុណ្យ​ដែលជា​កន្លែង​ស្នាក់នៅ​របស់លោក​គ្រូ ប្រាក់ គី​រី ដែលជា​អ្នក​ផ្សព្វផ្សាយ​ធម៌​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។​នៅក្នុង​ទីនោះ​យើង​បាន​ពិនិត្យឃើញ បុរស​និង​ស្ត្រី​ដែល​កុំ​ពុង​ធ្វើការ​ងា​រស​ផ្សេងៗ​​នៅក្នុង​សាលា​បុណ្យ​នោះបាន​និយាយ​អោយ​អ្នកយក​ព័​ត៌​ដឹងថា​៖​លោកគ្រូ​មិន​នៅទេ​ព្រឹក​នេះ​គាត់​ទៅ​ទិញ​សម្ភា​រះ​សំរាប់​បុណ្យកឋិន នៅ​ផ្សារ​សាលា​លេខ​ប្រាំ​បាត់ទៅហើយ​។DSC07764

ពួកគាត់​បានអោយដឹង​ទៀតថា​៖​លោកគ្រូ ប្រាក់ គី​រី បានមក​ស្នាក់នៅ​កាន់​វស្សា​ផ្សព្វផ្សាយ​ព្រះធម៌ និង​បង្រៀន​ព្រះធម៌ ជូន​អ្នកស្រុក​ក្នុងភូមិ​នេះ ជាង​៣​ខែ​មកហើយ ពេលខ្លះ​មាន​អ្នកស្រុក​មក​ពឹងពាក់ លោកគ្រូ​បាន​ជួយ​មើល​ជម្ងឺ​ដូចជា​៖​ដាក់​ខ្សែ​ចង្កេះ ស្រោច​ទឹក ទាយ​សន្លឹក​បៀ ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​អ្នកស្រុក​ទៅតាម​លទ្ធភាព​ដែល​លោកគ្រូ​រៀន​ចេះ​។​​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ លោក សន ឈី នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ធ្លក​វៀន​បាន​និយាយ​អោយដឹងថា​៖​លោកគ្រូ​ដែល​អៈ​អាង​ថា​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​ធម៌​រូបនោះ​មានឈ្មោះ ប្រាក់ គី​រី អាយុ​៤៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ត្រាច ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ គាត់​បានមក​ស្នាក់នៅ​ក្នុង​សាលា​បុណ្យ​ភូមិ​ធ្លក​វៀន​នេះ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឌិន និរតី អាយុ​៤២​ឆ្នាំ មាន​រយះពេល​ជាង​៣​ខែ​មកហើយ​។​កន្លងមក​លោក​បានទទួល​ព័​ត៌​ថា មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​ក្នុង​ឃុំ​ប្រមាណ​២០​នាក់​បាន​យកប្រាក់​ទៅ​ដាក់​តំកល់​អោយ​លោកគ្រូ​រូបនេះ ខ្លះ​៥០​ម៉ឺន​

រៀល ខ្លះ​១​លាន​ទៅ​២​លាន​រៀល​និង​ខ្លះ​ឭ​ថា​បានដាក់​ទៅដល់ ១​ម៉ឺន​ដុល្លា ដោយ​លោកគ្រូ​រូបនោះ​បានប្រគល់​ការប្រាក់​២០%​មកវិញ​ភ្លាម ប៉ុន្តែ​រឿងហេតុ​នេះ​ពួកគេ​បាន​លាក់លៀម​មិនអោយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ដឹង​ឡើយ​ហើយ​លោកគ្រូ​នោះ នឹង​អោយ​ការប្រាក់​២០%​ជា​រៀងរាល់ខែ​បន្តទៀត ។​មិនតែប៉ុណ្ណោះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លក់​គោ លក់​ស្រែ ខ្លះ​យក​ប្លង់​ផ្ទះ ប្លង់ដី​ទៅ​ដាក់​ខ្ចីប្រាក់​ពី​ធនាគារ ដើម្បី​យកប្រាក់​ទៅ​ផ្ញើទុក​ជាមួយ​លោកគ្រូ​ខាងលើនេះ ព្រោះតែ​ចង់​ចំណេញ​បានការ​ប្រាក់​២០%​ពី​លោកគ្រូ​នោះ​វិញ ដែល​លោក​សង្ស័យថា ទង្វើ​ខាងលើនេះ​ជា​រឿង​បោកប្រាស់​។​លោក​មេ​ប៉ុស្តិ​បាន​អោយដឹងទៀតថា​៖​លោកគ្រូ​រូបនេះ​ពេល​មក​នៅក្នុង​សាលា​បុណ្យ​ភូមិ​ធ្លក​វៀន​ដំបូង​គេ​ឃើញ​គាត់​ជិះ​តែ​ម៉ូតូឌុប​ទេ ក្រោយមក​បាន​១​ខែ​គេ​ឃើញ​គាត់​ទិញ​ម៉ូតូ​០១៤​មួយគ្រឿង​ជិះ ហើយ​រយះ​មួយខែ​ក្រោយមកទៀត​ឃើញ​មាន​រថយន្ត​ឆ្លាម​មួយគ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N 8663 ជិះ​ថែមទៀត​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា​នេះដែរ លោក​មេ​ប៉ុស្តិ​បាន​ហៅ​បុរសៗ​៦​នាក់ មានឈ្មោះ​១.​សេង លន ២.​ស៊ឹម ហេង ៣.​ប៉ាត លីម ៤.​សៀង វ៉េ​ត ៥.​ម៉ែន លឿង ៦.​សៀង លាប ដែល​ត្រូវជា​សាច់ញាតិ​របស់លោក​គ្រូ​ប្រាក់ គី​រី មក​សាកសួរ និង​បំភ្លឺ​ជុំវិញ​រឿង​ខាងលើនេះ​នៅក្នុង​ប៉ុស្តិនគរបាល​ធ្លក​វៀន​មុខ​អ្នក​សា​ព័ត៌មាន​យើង បុរសៗ​ទាំងអស់​នោះបាន​និយាយ​ដូចគ្នាៗ​ថា​៖​ពួកគាត់​ពិតជា​បាន​យកប្រាក់​មួយចំនួន​ទៅ​ដាក់​ជាមួយ​លោកគ្រូ​ប្រាក់ គី​រី​មែន​ប៉ុន្តែ​ប្រាក់​នោះ​គឺ​លោកគ្រូ​យក​ទុក​ទិញ​ម្ហូប​ទុក​ចិញ្ចឹម​ពួកគាត់​រៀងរាល់ថ្ងៃ​វិញ នៅពេលដែល​ពួកគាត់​ជួយ​ធ្វើ​កិច្ចការងារ​នៅក្នុង​ទី​អ​សនៈ​សាលា​បុណ្យ​របស់​លោកគ្រូ​។​ចំណែក​ប្រាក់​ដែល​ដាក់​តំកល់​នោះ​ត្រូវបាន​លោកគ្រូ​ប្រគល់​រំ​លោះ​អោយ​២០%​ក្នុង​មួយខែៗ​វិញ​រហូតដល់​អស់ប្រាក់​ដើម​របស់​ពួកគាត់ ចំណែក ប្រាក់​២០%​នោះ​មិនមែនជា​ការប្រាក់​ទេ​។​​

​លោក មែ លៀង មេឃុំ​ធ្លក​វៀន និង​លោក ព្រាន សុផល មេភូមិ​ធ្លក​វៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ​​បាន​និយាយ​តាម​ទូរស័ព្ទ​អោយដឹងថា​៖​ក្នុង​រឿង​ខាងលើនេះ​ពួកគាត់​ក៍បាន​ដឹងឮ​តៗ​គ្នា​ពី​ប្រជាពលរដ្ឋ មិន​ខុសពី​លោក​មេ​ប៉ុស្តិនគរបាល​ដែរ នៅ​ថ្ងៃ​ខាងមុខនេះ​លោក​មេឃុំ និង​ធ្វើលិខិត​កោះអញ្ជើញ លោកគ្រូ ប្រាក់ គី​រី មក​ឆ្លើយបំភ្លឺ​នៅក្នុង​សាលាឃុំ ដើម្បី​ធ្វើ​កំណត់ហេតុ​រាយការណ៍​ជូន​លោក​អភិបាលស្រុក​សាមគ្គី​មានជ័យ​។​​

​ទាក់ទង​និង​រឿង​ខាងលើនេះ​លោក ប្រាក់ គី​រី បាន​ឆ្លើយ​និង​សំនួរ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ​ថា​៖​លោក​ពិតជា​បានទទួល​យកប្រាក់​ពី​២០​ទៅ​៥០​ម៉ឺន​រៀល ពី​សាច់ញាតិ​បងប្អូន​ដែលជា​ព្រះ​ញាតិ​ព្រះធម៌ បួនដប់​នាក់​នៅក្នុង​ភូមិ​ពិតមែន និង​មិនបាន​យកប្រាក់​ពី​អ្នកដ៍ទៃ​ឡើយ គឺ​ប្រាក់​នោះបាន​យកមក​តំកល់ទុក​ទិញ​បាយ​ម្ហូប ចិញ្ចឹម​ពួកគាត់​វិញ នៅពេល​ពួកគាត់​មក​រៀន​ព្រះធម៌​និង​ជួយ​ធ្វើ​ការងារ​ផ្សេងៗ​ក្នុង​សាលា​បុណ្យ​។​​

​រឿង​ដែល​លិច​ឮថា​គាត់​ទទួល​ប្រា​ក់ដោយ​អោយ​ការប្រាក់​ទៅវិញ​២០%​នោះ​មិនមែនជា​ការពិត​ឡើយ​​តែ​គាត់​ពិតជា​បានប្រគល់​ប្រា​ក់រំ​លោះ​ទៅអោយ​ម្ចាស់​ប្រាក់​វិញ​២០%​ប្រចាំខែ​ពិតប្រាកដ​មែន រហូតដល់​រំ​លោះ​ប្រាក់​ដើម​អស់ ព្រោះថា​គាត់​គ្មាន​ប្រាក់​ពី​ណា​មក​តំកល់ទុក​សំរាប់​ចិញ្ចឹម​ពួកគាត់​ឡើយ ដូច្នេះ​ពួកគាត់​ជា​អ្នក​ចង់​រៀន​ព្រះធម៌ ពី​រូបគាត់​ត្រូវតែមាន​ប្រាក់​តំកល់ទុក ដើម្បី​សំរាប់​ជួយ​ផ្គត់ផ្គង់​ខ្លួនឯង​អញ្ចឹង​ហើយ ប៉ុន្តែ​ប្រាក់​ដើម​ទាំងអស់​មិន​បាត់បង់​ឡើយ គឺ​គាត់​បាន​បើក​រំ​លោះ​អោយ​រៀងរាល់ខែ​រហូតដល់​គ្រប់​ចំនួន​វិញ​។

នៅ​ព្រឹក​ថ្ងៃ​២៦​ខែតុលា ឆ្នាំ​២០១៤ លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយ​អ្នកយកព័ត៌មាន​ដឹងថា​៖​រឿង​ខាងលើ​លោក​ទើបតែ​បានទទួល​ការរាយការណ៍​ពី​លោក ដួង ហុង អធិការនគរបាល​ស្រុក នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ​លោក​បាន​បញ្ជារ​អោយ​មន្ត្រីនគរបាល​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្ត​ចុះ ធ្វើការ​ស្រាវជ្រាវ​និង​ធ្វើ​កំណត់ហេតុ​ក្នុង​រឿង​ខាងលើនេះ​អោយបាន​ច្បាស់លាស់ ជាមួយ​លោកគ្រូ ប្រាក់ គី​រី ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា​មានរឿង​ហេតុ​ដូចខាងលើ​នេះ​មែន នោះ​លោក​និង​អោយ​សមត្ថកិច្ច​បញ្ឈប់​ស​កម្ម​ភាព​របស់លោក ប្រាក់ គី​រី ជាបន្ទាន់​។​បើ​គេ​មិន​ព្រម​បញ្ឈប់​សកម្មភាព​យកប្រាក់​ដែលជា​រឿង​ខុសច្បាប់ ពី​ប្រជាពលរដ្ឋ​ទេនោះ​សមត្ថកិច្ច​នឹងធ្វើ​ការចោទប្រកាន់ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​មិន​អត់ឱន​អោយ​ឡើយ​។​​DSC07773

លោក សន ឈី នាយ​ប៉ុស្តិនគរបាលរ​ដ្ឋ​បាល​ធ្លក​វៀន​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ​ថា​៖​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែតុលា លោកគ្រូ ប្រាក់ គី​រី ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ​ធ្វើ​កំណត់ហេតុ​នៅ​​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មានជ័យ ហើយ​នៅ​ល្ងាច​នោះដែរ​មាន​បុរស​ម្នាក់​ឈ្មោះ ស៊ឹម ហេង ថា​​ឆ្លើយបំភ្លឺ​នៅ​ល្បិចកល​បោកប្រាស់​ក្នុង​រឿង​ទទួល​ប្រាក់​និង​អោយ​ការប្រាក់​ដ៏​ខ្ពស់​២០%​ខុសពី​ធម្មតា ហើយ​លោក ស៊ឹម​ហេង ថា​និង​ដាក់ពាក្យ​បណ្តឹងទាមទារ​យកប្រាក់​ពី​លោកគ្រូ ប្រាក់ គី​រី វិញ​។​លោក សន ឈី អោយដឹងទៀតថា​ក្នុង​រឿង​ខាងលើនេះ នៅមាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​នឹងដាក់​ពាក្យបណ្តឹង​បន្តបន្ទាប់​ទៀត​ក្នុងពេល​ខាងមុខនេះព្រោះ​តាម​ការស្រាវជ្រាវ​ជាបឋម​សមត្ថកិច្ច​លោក​បានដឹងថា មាន​ប្រជាពលរដ្ឋ​ជាង​១០​នាក់​បាន​ចាញ់បោក​ក្នុង​រឿងនេះ ហើយ​អាចមាន​ច្រើនជាង​នេះ​៕