ខេត្តបន្ទាយមានជ័យ៖សកម្មភាពឆ្លងដែនខុសច្បាប់របស់ពលករចំណាកស្រុកដែលទៅរកងារងារធ្វើនៅប្រទេសថៃនោះតែងតែកើតមានឡើងមិនចេះដាច់នៅតាមចំណុចច្រកព្រំដែនខ្មែរថៃ។ដូច្នេះកម្លាំងនគរបាលប៉ុស្តិ៍ខ្លាងាប់នៃវរះ៨១៥ខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៤បាន
ជួបពិភាក្សាជាមួយភាគីថៃដើម្បីរួមគ្នាពង្រឹង និងចូលរួមស្កាត់ បញ្ហាបទល្មើសផ្សេងៗអោយមានប្រសិទ្ធភាព ។ មន្ត្រីនគរបាលវរការពារព្រំដែនលេខ៨១៥នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «នៅវេលា ម៉ោង៩ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ កម្លាំងនគរបាល ប៉ុស្តិ៍ខ្លាងាប់ ចំនួន ៦នាក់ ដឹកនាំដោយ លោកអនុសេនិយ៍ទោ អៀង សុខុម នាយរង
ប៉ុស្តិ៍ សហការ ជាមួយទាហានផ្នែកសឹករង ស្រុកម៉ាឡៃ ចំនួន ៣ នាក់បាន ជួបពិភាក្សា ជាមួយទាហានថៃ ចំនួន៥នាក់ ដឹកនាំដោយលោក អនុសេនិយ៍ឯក អភិសិទ្ធ ស៊ីមឿង មេបញ្ជការរង កងរយលេខ១២០១ដើម្បី ពិភាក្សាស្តីពីការ បន្តកិច្ចសហការ ទប់ស្កាត់បទល្មើសឆ្លងដែនពលករចំណាកស្រុក និងការ ពង្រឹងសម្ព័ន្ធ មេត្រីភាពជាមួយគ្នាកម្ពុជ ថៃ។
មន្ត្រីនគរបាល បានបន្តទៀតថា បទបញ្ជានេះចេញលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យលើការពង្រឹងសន្តិសុខនិងដើម្បីទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់។
លោកបានចាត់កម្លាំងនគរបាលវរះ៨១៥ នៅតាម គោលដៅ អោយពិនិត្យល្បាត តាមភូមិសាស្ត្រជាប្រចាំដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះ ជាមួយភាគីថៃកាន់តែខ្លាំងឡើង នៅក្នុងសកម្មភាព លួចឆ្លងដែន ខុសច្បាប់ទាំងអស់នេះឲ្យទាល់តែបាន៕