ផ្លូវលំក្រាលគ្រួសក្រហមប្រវែង១០គីឡូម៉ែត្រ ត្រូវបានអាជ្ញាធរឃុំសាលាវិស័យជួសជុលឡើងវិញហើយ ដើម្បីសម្រួលស្រួលក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

0

ដោយ វេហាស៍
កំពង់ធំ៖ ផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្ររងការខូចខាត់ដោយសារទឹកភ្លៀង ខណះពេលនេះអាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ យកគ្រឿងចក្រជួលជុលវិញហើយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ លោក ជិន ហ៊ីន មេឃុំសាលាវិស័យបានឱ្យដឹងថា ការជួសជុលផ្លូវលំក្រាលគ្រួសក្រហម គឺជាដំណើរការដែលមានសារៈសំខាន់

សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច វាជួយបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន។ កត្តាសំខាន់ៗពាក់ព័ន្ធ នឹងការជួសជុលផ្លូវលំក្រាលគ្រួសក្រហមនេះ។ ហើយការជួសជុលផ្លូវលំក្រាលគ្រួសក្រហមនេះមិនត្រឹមតែជួយបង្កើនសុវត្ថិភាព នៃការធ្វើដំណើរ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយផ្សារភ្ជាប់សហគមន៍ និងបង្កើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

មេឃុំសាលាវិស័យបានបន្តថា ផ្លូវលំគ្រួសក្រហមដែលបានជួសជុលអាចជួយបង្កើនការជួញដូរទំនិញផ្សេងៗ និងជួយផ្សារភ្ជាប់សហគមន៍ និងទីកន្លែងផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។ ការជួសជុលផ្លូវលំនេះគឺជាអំឡុងផ្លូវដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងសុខដុមជីវិតប្រជាជននៅក្នុងសហគមន៍ផងដែរ។

ទន្ទឹមនោះដែរប្រជាពលរដ្ឋ ក៏ដូចអ្នកបើកបរយានយន្តគ្រប់ប្រភេទបានឱ្យដឹងថា ផ្លូវនេះមានរងការខូចខាត់ដោយសារទឹកភ្លៀង និងមានកាឡុកតូចធំ ជាក់ស្តែងថ្ងៃនេះអាជ្ញាធរឃុំសាលាវិស័យបានសម្រួលជួលជុលឡើង ថ្ងៃជិតដល់ថ្ងៃភ្ជំបិណ្ឌខាងមុខនេះ ទាំងអស់នេះជាការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំពិតប្រាកដ។

សូមបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែខាងលើនេះជួសជុលពីចំណុចផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអណ្តាស ដល់វត្តតាឡែកចាស់ ស្ថិតនៅតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំប្រវែងជាង១០គីឡូម៉េត្រ៕