​គជប​ខេត្ត​ព្រះសីហនុ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន​២.៨៧៩​នាក់ និង​លុបឈ្មោះ​ចំនួន​១.៩០៤​នាក់​

0

​ខេត្ត​ព្រះសីហនុ​​ ​លោក ហួត ផុន ប្រធាន គ​.​ជ​.​ប ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​ថា ការពិនិត្យ​ឈ្មោះ​បោះឆ្នោត និង​លុបឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៤ មាន​រយះ ពេល​២០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ។ ក្នុង​ឆ្នាំ​២០១៤ គ​.​ជ​.​ប ខេត្ត​ព្រះសីហនុ មាន​

គម្រោង​ចុះឈ្មោះ​ចុះ​ឆ្នោត​ប្រចាំឆ្នាំ​ចំនួន ៤.៣៩៤​នាក់ លទ្ធផល​យើង​ចុះឈ្មោះ​បណ្តោះអាសន្ន​ថ្មី​បាន​ចំនួន​២.៨៧៩​នាក់ ស្មើនឹង ៦៥.៥២% កែតម្រូវ​ឈ្មោះ​បាន​ចំនួន ១៨៥​នាក់ និង​ធ្វើការ​លុបឈ្មោះ​ចំនួន​១.៩០៤​នាក់ ក្នុងនោះ​មាន​(​ឈ្មោះ​ស្ទួន​ចំនួន​ជាង​៥០០​នាក់ អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នកស្លាប់​) ។ យើង​មិនទាន់បាន​ផ្ទៀងផ្ទាត់​ឯកសារ​ទំរង់​បែបបទ​បច្ចេកទេស​ចប់​នៅឡើយ នៅពេលដែល​ផ្ទៀងផ្ទាត់​ត្រូវបាន​បញ្ចប់ ចំនួន​អ្នក​ចុះឈ្មោះ​ថ្មី​និង​មានការ​កើនឡើង​នៅតាម​ឃុំ សង្កាត់​ទូទាំង​ខេត្ត​ព្រះសីហនុ ។​​IMG-20141027-WA0003

​លោក​បាន​បន្តថា រហូតមកដល់​ថ្ងៃទី​២០ ខែតុលា​នេះ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ពុំមាន​ពាក្យបណ្តឹង​ជំទាស់ តវ៉ា​ពី​ប្រជាពលរដ្ឋ និង​គណបក្សនយោបាយ​ទេ ព្រោះ​ការចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​ប្រព្រឹត្តទៅ​បានល្អ​តាម​ការគ្រោងទុក ធ្វើ​ឪ្យ​ប្រជាពលរដ្ឋ និង​គណបក្សនយោបាយ​មាន​ទំនុកចិត្ត​ជឿជាក់​លើ​ការងារ​របស់​គ ជ ប​កាន់តែខ្លាំង​ឡើង ។​​ ​លោក​ប្រធាន​បន្តទៀតថា ការងារ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ត្រូវបាន​បញ្ចប់​ក៌​ពិតមែន ក៌​ប៉ុន្តែ​ភារកិច្ច​របស់ គ ជ ប នៅតែ​បន្តការងារ​បន្តទៀត ក្នុងនោះ​ការបិទបញ្ជី​ឈ្មោះ​ថ្មី នៅ​ថ្ងៃទី​២៥ ខែតុលា​រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលាឃុំ សង្កាត់​ទូទាំង​ខេត្ត​ព្រះសីហនុ ដើម្បី​ឪ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ដើម្បី​ប្តឹងតវ៉ា​ជំទាស់​រយះពេល​៥​ថ្អៃ គឺ​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ឪ្យ គ ជ ប កំណត់​បញ្ជូន​កញ្ចប់​(​ក​)​លទ្ធផល​ចុះឈ្មោះ​បោះឆ្នោត ឯកសារ​ចុះឈ្មោះ និង​ឯកសារ​ពាក់ព័ន្ធ​នានា ទៅ​គ​ណះ​គ​ម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​។​​09-05-14 (3)

​លោក​ប្រធាន​បាន​បន្ត​ទៀ​ថា ក្នុងការ​ចុះឈ្មោះ និង​លុបឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​២០១​នេះ មាន​បញ្ហា​ប្រឈម​មួយចំនួន ដោយ​ក្នុង​ស​ប្តា​ហ៌​ទី​១​ខេត្ត​ព្រះសីហនុ​ជួបប្រទះ​ខ្ស​ល់ ភ្លៀង​ទ្រង់ទ្រាយ​ធំ ធ្វើ​ឪ្យ​ការពិនិត្យ និង​ការចុះឈ្មោះ​មានការ​លំបាក ប្រជាពលរដ្ឋ​ខក​ខានមក​ពិនិត្យ និង​ចុះឈ្មោះ តែ​សបា្ត​ហ៌​ទី​២ និង​ទី​៣ ការចុះឈ្មោះ​នៅតាម​ឃុំ សង្កាត់ មានដំណើរ​ការល្អ​នឹងមាន​ការកើនឡើង ដោយសារ​ការិយាល័យ​រំកិល​ប្តូរ​ពី​ឃុំ ទៅដល់​ភូមិ នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ឪ្យ​ពួកគាត់​មានការ​ងាយស្រួល​មក​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​ថ្មី​កាន់តែ​ងាយស្រួល ។​

​ ​លោក​ហូត ផុន ក៌​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ទាំងអស់​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​ដំបូង​ដែល​បាន​បិទ​ផ្សាយ​នៅតាម​ឃុំ សង្កាត់​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ឪ្យ​ដំណើរការ​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​ប្រចាំឆ្នាំ​២០១៤​ប្រកបដោយ​ភាពត្រឹមត្រូវ​មាន​តម្លាភាព ។09-05-14 (2)

​គួរ​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​មាន​២៧​ឃុំ សង្កាត់ ១១១​ភូមិ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២៩០ និង​មាន​ប្រជាពលរដ្ឋ​មានឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​២០១៣​ចំនួន ១២៦.២៤០​នាក់ ស្រី ៦៥.៦៥៥​នាក់ ៕​ ​ ​ ​ ដោយ​លោក ស៊ុយ ចាន់​ធា​