ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពសពអតីតយុទ្ធជន នៅស្រុកកំពង់ស្វាយ

0

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ នាំយកនូវថវិកាបេឡាមរណសង្គ្រោះ និង​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ពេជ​។ ចន្ទមុន្នី​ ទៅ​ប្រគល់​ជូនគ្រួសារសពលោកពលបាលឯក ប៉ុក ថន ​អតីត​យុទ្ធ​ជន​ពិការ អតីត​ននៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោកបាន​ទទួល​មរណៈ​ភាព​កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ​នេះ​ ក្នុង​ជន្មាយុ៦៧ឆ្នាំ​ ដោយ​រោគាពាធ​ ​ ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ​ ខេត្ត​កំពង់​ធំ​​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកំពង់ស្វាយ និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកពលបាលឯក ប៉ុក ថន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម​នៅពេលនេះ ត្រូវខិតខំ​ថែរក្សា​សុខភាព​ រស់នៅមានអនាម័យល្អ​ និងត្រូវចូលរួម​ជា​មួយ​អជ្ញាធរដែនដី​ ក្នុង​ការ​អនុវត្តន៍​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ដេីម្បី​សេចក្ដី​សុខ​សាន្ត​របស់​យើង​ទាំង​អស់​គ្នា​ ។

នៅក្នុងឱកាសនេះដែរ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួម​មាន​ អង្ករចំនួន​៥០​គីឡូក្រាម​ មីជាតិចំនួន​២​ កេស​ ទឹកត្រីទឹកស៊ីអ៉ីវ​ចំនួន២យួរ និង​ត្រីខ​កំប៉ុងចំនួន២យួរ ផងដែរ​ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ពេជ​ ចន្ទមុន្នី​ និងឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ ព្រមទាំង​​ក្រុម​ការងារ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដែល​តែង​តែ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​ក្នុង​ខេត្តកំពង់ធំ​ ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ អស់​លោក​ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លៀង​ឃ្លាត​ឡឡើយ។ អត្ថបទ វេហាស៍