ស្ទឹងត្រែង៖ក្រុមអ្នកយកព័ត៍មានប្រចាំខេត្តស្ទឹងត្រែងនិងខេត្តរតនៈគីរី ដោយមើលឃើញទុកលំបាករបស់ប្រពន្ធលោកតាំង ទ្រី អ្នកយកព័ត៍មានសមាគមន៍ខ្មែរប្រជាធិបតេយ្យ ដែលត្រូវបានឧក្រិដ្ឋជនឈ្មួញរកស៊ីឈើល្មើសច្បាប់ បាញ់សម្លាប់កាលពីយប់ថ្ងៃទី១១ខែតុលាកន្លងមកថ្មីៗនេះ
នៅខេត្តក្រចេះ ក្រុមអ្នយកព័ត៍មានបានរៃអង្គាស ប្រមូលបានថវិការមួយចំនួន ជូនដល់ប្រពន្ធរបស់លោកតាំង ទ្រី សម្រាប់ដោះទុកលំបាកបានមួយគ្រៀ។
នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៤ម្សិលមិញនេះ ដែលមានតំណាងក្រុមអ្នកយកព័ត៍មានប្រចាំខេត្តស្ទឹងត្រែងនិងតំណាងអ្នកយកព័ត៍មានប្រចាំខេត្តរតនៈគីរ បានរៀបចំធ្វើពិធីប្រគល់ថវិការចំនួន៨៣០.០០០រៀល(ប៉ែតសិបបីម៉ឺនរៀល)ជូនដល់លោកស្រីម៉ុំ សុភី រួមនិងកូនស្រី២នាក់ និងមានការចូលរួមពីលោកស្រីយ៉ាន់ ទា ជាប្រធានភូមិរបស់ជនរងគ្រោះផងដែរ។
តំណាងក្រុមអ្នកយកព័ត៍មានខេត្តស្ទឹងត្រែងនិងតំណាងអ្នកយកព័ត៍ខេត្តរតនគីបានជំរាបជូនដល់គ្រួសាសពថា៖នេះជាថវិការតិចតួច ដែលបានមកពីការរ៉ៃអង្គាស ពីអ្នកយកព័ត៍មានប្រចាំខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នេះជាការជួយរំលែកទុកលំបាកមួយចំណែកតូច ពេលដែលប្តីលោកស្រីត្រូវបានក្រុមឧក្រិដ្ឋជន បាញ់សម្លាប់យ៉ាងព្រៃផ្សៃ បន្សល់ទុកប្រពន្ធព្រមទាំងកូនស្រី២នាក់ រស់នៅគ្មានទីពឹងមិនដឹងសង្ឃឹមអ្វីសូម្បីតែផ្ទះក៏គ្មានជ្រកដែរ។
ក្រុមអ្នកយកព័ត៍មានបានធ្វើការថ្កលទោសទៅលើឧក្រិដ្ឋជនដែលបានបាញ់សម្លាប់អ្នកយកព័ត៍មាន នេះជាការកំរាមកំហែង និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើរបបអ្នកសារព័ត៍មាន ក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា គឺបញ្ហានេះតែងតែកើតមានជាញឹកញ៉ាប់ ពេលដែលអ្នកយកព័ត៍មាន ចុះទៅយកព័ត៍មាន និងបានធ្វើការចុះផ្សាយ ពីទង្វើអាក្រក់របស់គេដែលបានប្រព្រឹត្ត។កន្លងមកក៏មានអ្នកយកព័ត៍មាន ត្រូវបានគេសម្លាប់ ជាក់ស្តែងដូចជាករណីខាងលើនេះអញ្ចឹង គ្រាន់តែចុះទៅយកព័ត៍ក៏ត្រូវគេបាញ់សម្លាប់ ធ្វើឱ្យរបបសារព័ត៍ធ្លាក់ចុះ។
នៅក្នុងពេលជូនថវិការលោកស្រី ម៉ុំ សុភី រួមទាំងកូនស្រី២នាក់បានថ្លែអណគុណចំពោះអ្នកយកព័ត៍មានទាំងអស់ ដែលបានជួយថវិការមួយចំនួនដល់រូបគាត់ ពេលដែលគាត់ជួបទុកលំបាកគ្មានទីពឹង អស់ពីប្តីទៅគ្មានទីពឹងអ្វីទេ គឺរូបគាត់សព្វថ្ងៃផ្ទះសម្បែងក៏គ្មានដែរផ្ទះជួលគេ លោកស្រីសូមអំពាវនាវដល់សម្បុរសជន អង្គការ ក៏ដូចជាអាជ្ញាធរជួយដល់រូបគាត់ផង។ លោកស្រីយ៉ាន ទាប្រធានភូមិជីមាន់ត្បូងបានអះអាងថាលោស្រី ម៉ុំ សុភី ពិតជាប្រពន្ធរបស់លោកតាំង ទ្រីដែលគេបាញ់សម្លាប់ពិតប្រាកដមែនរស់នៅក្នុងភូមិរបស់គាត់ និងបានធ្វើការរៀបចំសែនព្រេន នៅឆ្នាំ១៩៩០បានកូន២នាក់ និងមានប័ណ្ណបោះឆ្នោត នៅក្នុងភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ៕