ខេត្តព្រះសីហនុ៖ លោកពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២៤នេះបានសម្រេចចេញដីការកោះលោកឧត្តមសេនីយ៏លីហួតមេបញ្ជាការលំហរសមុទ្រក្នុងឋានៈជាជនសង្ស័យនឹងបក្ខពួក ចំនួន១៩នាក់ទៀតឲ្យចូល ឆ្លើយបំភ្លឺពាក់ព័ន្ធបទចោទប្រកាន់បាន ប្រើអំពើហឹង្សារំលោភបំពាន កាន់កាប់លើ ដីកម្ម សិទ្ធិ របស់ លោក លឹម ងួន ទំហំ៤២ហិកតា ស្ថិត នៅ ក្នុងភួមិ ឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង ហាវ ដែលបាន ប្រព្រត្តិទៅ កាល ពីថ្ងៃទី១៥ខែ ធ្នូឆ្នាំ ២០២១កន្លងទៅ។
ក្នុងនោះលោក ឧត្តមសេនីយ៏ លីហូត តម្រូវឲ្យចួលឆ្លើយបំភ្លីនៅថ្ងៃទី០៧ខែ វិឆ្ជិការ ឆ្នាំ២០២៤វេលា ម៉ោង១០និង៣០នាទីព្រឹក ចំណែក បក្ខពួកចំនួន១៩នាក់ទៀតក៏ត្រូវបានលោក ពិសិដ្ឋ តំណាងអយ្យការ អមសាលាដំបូង ចេញដីការកោះឲ្យចួលបំភ្លឺ ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា លោក លឹម ងួននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក បានដាក់ពាក្យបណ្តឹង មនុស្ស ចំនួន ២០នាក់៖ រួមមានឈ្មោះ.ម៉ៅ សេង ភេទប្រុស,ឈ្មោះ យូ ខ្នា ភេទប្រុស ,ឈ្មោះ គឹមសារុន ភេទប្រុស ,ឈ្មោះ មុំ ថារ៉ា ភេទប្រុស, ឈ្មោះ ទឹម សុគន្ធ ភេទប្រុស,ឈ្មោះ ហូវ ប៊ុនធីម ភេទប្រុស,ឈ្មោះសុខ សាន ភេទ ប្រុស, ឈ្មោះ ជា អុល ភេទប្រុស,ឈ្មោះ នូច ទី ភេទប្រុស,ឈ្មោះ លី ហួត ភេទប្រុស ឈ្មោះ អ៊ុំសុភ័ក្រ ភេទប្រុស, ឈ្មោះ កុក កុសល ភេទប្រុស,ឈ្មោះ លី យូត ភេទប្រុស,ឈ្មោះ យ៉ុង យ័ន ភេទប្រុស,ឈ្មោះយុង យ៉ាន់ ភេទ ប្រុស,ឈ្មោះ ជឿន ស៊ីថា ភេទប្រុស,ឈ្មោះ មូល ម៉ៅ ភេទប្រុស,ឈ្មោះ អឿន សំអាត ភេទប្រុស, ឈ្មោះ សុខ មាន ភេទប្រុស និងឈ្មោះ យាយ ណាប់ ភេទស្រី ប្តឹង ទៅសាលាដំបូង ខេត្តព្រះសីហនុចោទ ប្រកាន់ពីបទ ប្រើប្រាស់ឯកសារក្លែងនិងប្រើអំពើហឹង្សា ចូលកាន់កាប់ដី កម្មសិទ្ធិ របស់ គាត់ទំហំប្រមាណ ជាង៤២ហិកតាស្ថិតនៅភូមិឬទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវ។
លោក លឹម ងួន បានបន្តទៀតថា៖បន្ទាប់ពីខ្ញុំបាទដាក់ពាក្យបណ្ដឹងរួច លោក ពេញ ពិសិដ្ឋ ជាព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានធ្វើការផ្ទេរសិទ្ធិតាមរយៈដីកាបញ្ជូន លេខៈ ៨១០ អ.យ.ង/២២ ចុះថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២ ឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការស៊ើបអង្កេត ជំនួស បន្ទាប់មកនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ផ្នែករដ្ឋបាលនៃស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានធ្វើ កំណត់ បង្ហាញជូនទៅឯកឧត្តមស្នងការនគរបាលខេត្ត។ក្រោយមកនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឧត្ដម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចារឯកភាពលើដីកាបញ្ជូននោះ។
ក្រោយមានការឯកភាពមកមន្ត្រីនៃស្នងការនគរបាលខេត្តព្រះសីហនុក៏បានធ្វើការស៊ើបអង្កេតព្រមទាំងបានចេញដីការកោះអញ្ជើញជនសង្ស័យទាំង២០នាក់ខាងលើមកធ្វើការសាកសួរបំភ្លឺជាបន្តបន្ទាប់ដើម្បីកសាងសំណុំរឿង។ដោយការសាកសួរនោះបានធ្វើឡើងក្នុងអំឡុងខែ មីនា ឆ្នាំ២០២២មកម្លេះ ក្រោមការទទួលបន្ទុករបស់ លោក ឧត្តមសេនីយ៏ត្រីណុបបញ្ញាស្នងការងនគបាលខេត្តព្រះសីហនុ។ប៉ុន្តែរសំណុំរឿងមួយនេះត្រូវបានគេឃុបឃិតគ្នាផ្អឹបទុកចោលបន្ទាប់ពីបញ្ចប់ការសាកសួរអស់ រយៈពេលជាង២ឆ្នាំ គឺសមត្ថកិច្ចប៉ូលិស មិនបាន បង្វិល សំណុំ រឿង នៅកាន់អយ្យការអមសាសលាដំបូងខេត្តព្រះសីហនុវិញនោះឡើយ នេះជាមួលហេតុដែលធ្វើឲ្យលោក លឹម ងួនទទួលរងគ្រោះអស់រយៈជាង០២ឆ្នាំក្នុងពេលកន្លងមក។ ក្រោយមក សំណុំរឿងនេះដោយយល់ ឃើញថា មាន ភាពអយុត្តិធម៏សំរាប់ជនរងគ្រោះ(លោក លឹម ងួន ) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានស្នើ សុំកិច្ច អត្តរាគមន៏ទៅស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុសុំឲ្យជួយសើរើសំណុំរឿងនេះឡើងវិញដើម្បីបញ្ជូនទៅសាលាដំបូងខេត្តក្នុងគោលបំណងផ្តល់ភាពសុក្រិត្យនិងយុត្តិធម៏ដល់ជនរងគ្រោះ។ក្រោយមានការស្នើសុំពីសំណាក់គណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជាបែបនេះ ស្នងការដ្ឋានន គបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឧត្តម សេនីយ៏ ឯក ស រដ្ឋា ក៏បានឯកភាពនិងបញ្ជារ ឲ្យមន្រ្តីប៉ូលិសដែលពាក់ព័ន្ធឲ្យ បញ្ជូនសំណុំរឿងខាងលើទៅ សាលា ដំបូង នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ ហើយមនុស្សទាំង ២០នាក់ខាងលើក៏ត្រូវបាន សាលា ដំបូង សម្រេចចេញ ដីការកោះ ឲ្យចូលឆ្លើយបំភ្លឺក្នុងពេលនោះផងដែរ។
ជាមួយគ្នានេះលោក លឹម ងួន ក៏បានបញ្ជាក់ផងដែរថា ៖រាល់ឯកសារផ្ទេរសិទ្ធិនិងកាន់ កាប់ដី ចំនួន ១១ច្បាប់ដែល លោក លីហួត បានយក មកប្រើប្រាស់ដើម្បីរំលោភបំពានយកដី ទំនាស់ ទំហំ៤២ហិកតា ស្ថិត ក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខាងលើនេះ សុទ្ធសឹងឯកសារក្លែងទាំងអស់ (នេះជាបញ្ជាក់របស់ ម្ចាស់ ហត្ថលេខាដែលជាថ្នាក់ដឹកនាំអាជ្ញាធរភូមិឃុំមុនៗនិង អាជ្ញាធរមួលដ្ឋានបច្ចុប្បន្ន ដោយការបញ្ជាក់នេះបាន ធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា)។ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានចេញលិខិតផ្លូវការដែលជាលទ្ធផលនៃការស្រាវជ្រាវ ផ្ញើរជួនទៅសាលាដំបូងខេត្តព្រះសីហនុទុកជាសំអាង របស់ លោក លឹម ងួន ដើម្បីទទួលបានភាពយុត្តិធម៏ផងដែរ៕
នាគសមុទ្រ