ក្លិបបាល់ទាត់ Queens Park Rangers ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងឃើញលោក Tony Pulis ដើម្បីមកជំនួសតំណែងរបស់ Harry Redknapp បើសិនណាជាគ្រូបង្វឹករូបនេះដឹកនាំក្រុម នៅតែស្ថិតក្នុងភាពដុនដាបបន្តទៀតនោះ ។
ក្លិប QPR បច្ចុប្បន្នកំពុងស្ថិតនៅបាតតារាងក្នុងក្របខណ្ឌ Premier League ដោយទើបតែប្រកួតឈ្នះមួយលើកប៉ុណ្ណោះចាប់តាំងពីបើករដូវកាលថ្មីមក ។
យោងតាមគេហទំព័រ Daily Mail បានផ្សព្វផ្សាយថា ម្ចាស់ក្លិបលោក Tony Fernandes នឹង
ផ្តល់ឱកាសដល់លោក Redknapp ឲ្យដឹកនាំក្រុមចំនួន២ប្រកួតទៀតដើម្បីស្តាក្រុមឡើងវិញប៉ុន្តែ បើលោកដឹកនាំក្រុមមិនបានល្អទេនោះ ម្ចាស់ក្លិបនឹងត្រូវបង្ខំចិត្តបញ្ចុះបញ្ចូលលោក Tony Pulis ឲ្យមកកាន់កាប់តំណែងនេះ ។
គួរបញ្ជាក់ថា QPR នឹងត្រូវបន្តការប្រកួត Premier League របស់ខ្លួនដោយត្រូវជួបជាមួយក្លិប Aston Villa នៅរាត្រីថ្ងៃច័ន្ទនេះ ៕