សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៩
ក្លិបបិសាចក្រហម Manchester United លេងបានត្រឹមលទ្ធផល1-1ប៉ុណ្ណោះជាមួយក្រុមកំពូលតារាងតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៩ ។
នៅតង់ទី១ ក្រុមទាំងពីរមិនអាចទម្លុះរនាំងការពារគ្នាបានឡើយ ទោះបីជាក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមកក៏ដោយ។ លុះការប្រកួតឈានចូលតង់ទី២ លេងបានតែ៨នាទីប៉ុណ្ណោះ កីឡាករ Didier Drogba (ឌីឌីយ៉េ ដ្រុកបា) តែតបាល់បញ្ចូលទីយ៉ាងល្អជួយឲ្យក្រុមភ្ញៀវ Chelsea ធ្វើការនាំមុខមុន 1-0 ។
ក្រោយមកក្រុមម្ចាស់ផ្ទះបិសាចក្រហមបានធ្វើការវាយសម្រុកវិញយ៉ាងខ្លាំងរហូតដល់នាទីទី90+4ទើបអាចរកគ្រាប់តាមស្មើដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Robin van Persie (រ៉ូប៊ីន វ៉ាន់ ភើស៊ី) ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា 1-1 ។
គួរបញ្ជាក់ថា ជាមួយគ្នានោះការប្រកួតចំនួន២គូផ្សេងទៀតនៅសប្តាហ៍ទី៩នេះគឺ Burnley (ប៊ើនលី) ប្រកួតចាញ់ Everton 3-1 និង Tottenham Hotspur ចាញ់ Newcastle 2-1 ៕