ចុះលេងទឹករនៀលមិនប្រយ័ត្តនត្រូវទឹកគួចយុវជន៣នាក់យកទៅបាត់លុះព្រឹកឡើងទើបរកឃើញសាកសព

0

តាកែវ៖ យុវជនចំនួន ៣នាក់ ក្នុងចំនោម ៤នាក់ត្រូវបានលុងទឹកស្លាប់ ដោយសារពួកគេបាននាំគ្នាចុះលេងទឹករនៀល ស្ថិតនៅចំណុចស្ពានកំពង់លៀស ក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី​២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៤៥នាទី ។
លោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦,១៥នាទី នៅចំណុចស្ពានកំពង់លៀស ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីមនុស្សចុះលេងទឹកហើយត្រូវទឹកគួចទៅបាត់ ជនរងគ្រោះមានគ្នា០៣នាក់ ទី១,ឈ្មោះ ជិន នូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ២,ឈ្មោះ ម៉េង ហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣,ឈ្មោះ ហេង មុន្នីហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកោះតូច ឃុំពាមជីគង ស្រុកកងមាស ខេត្តកំពង់ចាម មុនពេលកើតហេតុពួកគេ បាននាំគ្នាចុះទៅលេងទឹក នៅចំណុចស្ពានកំពង់លៀសស្ថិតក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានទឹកហូរគួចយកទៅបាត់ទាំង០៣នាក់ ។ លុះព្រឹកឡើង ថ្ងៃទី០៣ខែតុលាឆ្នាំ២០២៤នេះ វេលាម៉ោង០៦ព្រឹក កងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានបន្តរចុះស្វែងរកជនរងគ្រោះ ទាំងបីនាក់ដែលបានបាត់ខ្លួន រហូតដល់ម៉ោង១០និង៤៦នាទី ទើបរកឃើញសាកសពជនរងគ្រោះទាំង០៣នាក់ បន្ទាប់មកកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា លោកមេភូមិ លោកមេឃុំ និងលោកគ្រូពេទ្យឃុំ បង្កើតជាគណៈកម្មការធ្វើការពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះពិតជា បានស្លាប់ដោយសារ លង់ទឹក ប្រាកដមែន រួចក៏ប្រគល់សាកសព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕