ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមដាក់សំណើរដើម្បីនាំយកខ្សែប្រយុទ្ធ របស់ក្លិបចាបស្រុក West Bromwich Albion គឺកីឡាករ Saido Berahino នៅតែមករាខាងមុខនេះ ។
ក្លិបហង្សក្រហមកំពុងតែជួបវិបត្តិខ្សែប្រយុទ្ធបន្ទាប់ពីកីឡាករ Daniel Sturridge បានអវត្តមានដោយសារ បញ្ហារបួសខណៈដែលកីឡាករ Mario Balotelli បង្ហាញពីទម្រង់លេងមិនបានល្អសោះចាប់តាំងពីផ្លាស់ចេញពីក្លិប AC Milan ក្នុងតម្លៃពលកម្ម១៦លានផោន ។
យោងតាមគេហទំព័រ Daily Mail បានផ្សព្វផ្សាយថា គ្រូបង្វឹក Liverpool លោក Brendan Rodgers កំពុងតែត្រៀមទឹកប្រាក់ប្រមាណ២៥លានផោនដើម្បីនាំយកកីឡាករអង់គ្លេសអាយុក្រោម២១ឆ្នាំរូបនេះ ។
គួរបញ្ជាក់ថា នៅរដូវកាលថ្មីនេះ Berahino ស៊ុតបញ្ចូលទីបានចំនួន៧គ្រាប់រួចមកហើយឲ្យក្លិបWest Brom ៕