អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បឹងស្នាយ

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ​ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅចំណុចបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ បើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ៕