មន្ត្រីក្នុងតំបន់បានឲ្យដឹងថា រថយន្តនក្រុងដឹកនិស្សិត សាកលវិទ្យាល័យ Suleyman Demirel ធ្វើដំណើរបេសសកម្មក្នុងកម្មវិធីសិក្សា ទៅកាន់រដ្ឋ Eskisehir ត្រូវបានក្រឡាប់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤ ។
អាជ្ញាធរខាងលើ បន្តឲ្យដឹងទៀតថា រថយន្តក្រុងដឹកនិស្សិតនេះ ត្រូវបានក្រឡាប់ នៅក្នុងភូមិ Karamik នៃទីប្រជុំជន Cay នារដ្ឋ Afyonkarahisar ដោយសារតែ អាកាសធាតុភ្លៀងខ្លាំង ដែលបណ្តាលឲ្យរអិល ហើយក្រឡាប់ចូល ក្នុងច្រាំងថ្មប្រហែលជា ១៥ ម៉ែត្រ ។
យ៉ាងហោចណាស់ និស្សិតចំនួន ០៨ នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាល ចំនួន ១៩នាក់ផ្សេងទៀត ដែលក្រុមជួយសង្គ្រោះ កំពុងបញ្ជួនទៅកាន់មន្ទីពេទ្យ បង្អែកសម្រាកជាបណ្តោះអាសន្នសិន ៕