(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រី អញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ និងសង្គ្រោះបន្ទាន់សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ (នៅថ្ងៃទី៨-៩ ខែតុលាឆ្នាំ២០២៤)នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងខេត្ត លោក នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នាយទាហាន នាយទាហានរង នៅតាមគោលដៅ (មណ្ឌលប្រឡង) ត្រូវយកទុកដាក់ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលមកប្រឡង ប្រកបដោយសុវត្ថិភាពទាំងចូល និងចេញ ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំប បានសង្កត់ធ្ងន់ដល់កម្លាំងអាវុធហត្ថត្រូវតែណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលនៅជុំវិញបរិវេណមណ្ឌលប្រឡងទាំង ហាមដាច់ខាតចាក់ឧបករណ៍បំពងសម្លេងផ្សេងៗនៅតាមមណ្ឌលប្រឡង អាចធ្វើឱ្យរំខានដល់ការប្រឡងរបស់សិស្សានុសិស្ស ជាពិសេសត្រូវយកទុកដាក់លើជនឆ្លៀតឱកាសមួយចំនួន ដូចជា ឆក់យករបស់មានតម្លៃផ្សេងៗ ពេលធ្វើដំណើរមកនិងទៅ និងការពារក្រែងមានជនបន្លំចូលយក កងម៉ូតូរបស់សិស្សានុសិស្សជាដើម៕ អត្ថបទ វេហាស៍