ស៊ី​រី និង​ក្រុម​ឧទ្ទាម បើក​វាយប្រហារ តាម​ដែនអាកាស ស្លាប់​ជាច្រើន​នាក់

0

ក្រុម​អង្កេត​ការណ៍ សិទ្ធិមនុស្ស​ក្នុង​តំបន់ បាន​រាយការណ៍ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែតុលា ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ២៥ នាក់ បូករួម​ទាំង​ស្ត្រី និង កុមារ ត្រូវបាន​ស្លាប់​កាល​យប់ ថ្ងៃ​សៅរ៍ ទី​២៥ ក្នុង ការវាយប្រហារ​រវាង កងទ័ព​រដ្ឋាភិបាល និង ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ នា​កណ្តាល​ខេត្ត ហោម​ស៍ នៃ​ប្រ​ទេ​ស៊ី​រី​។​zz
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ដោយ​ផ្អែក​តាម ក្រុម​អង្កេត​ការណ៍​ខាងលើ បាន​ឲ្យ​ដឹង ទៀតថា មនុស្ស ២៥ នាក់ ដែលមាន កុមារ ១០ នាក់ និង ស្ត្រី ០៣ នាក់ ត្រូវបាន​ស្លាប់ ក្នុងការ​វាយប្រហារ តាម អាកាស​មួយ​ផ្សេងទៀត នៅក្នុង​ទីក្រុង Talbiseh ដែល​ក្នុងនោះ មនុស្ស ១៦ នាក់ គឺជា​ក្រុមគ្រួសារ​តែមួយ​។​zzz
​ភ្នាក់ងារ​ខាងលើ បាន​ឲ្យ​ដឹង​បន្តទៀតថា កងទ័ព​ប្រដាប់អាវុធ​ស៊ី​រី បាន​បាញ់​ម៉ី​សីល​ជាង ៥៣៣ គ្រាប់ និង គ្រាប់កាំភ្លើង​ធំ ជាច្រើន​ទៀតផង​ដែរ ក្នុងការ​វាយប្រហារ​រ​យៈ​ថ្មីៗ​នេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី បានសម្លាប់​មនុស្ស ជាង ១៩ ម៉ឺន នាក់ និង ជម្លៀស​ប្រជាជន ជាង រាប់លាន នាក់ ហើយ ក្នុង​រយៈពេល​ជាង ៣ ឆ្នាំ​មកនេះ ៕