បុរសជនបរទេសមួយរូប មានជំងឺលើសឈាមធ្ងន់ធ្ងរ ត្រូវបានអូប័រពេទ្យក្រុមហ៊ុន GTVCរបស់ អ្នកឧកញ្ញា ទៀ វិចិត្រ ដឹកបញ្ជូនពីក្រុងកោះរ៉ុងមកមន្ទីរពេទ្យបង្អែកខេត្ត ជួយសង្រ្គោះទាន់ពេលវេលា

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេស ចរណ៍ ជលយាន ខេត្តព្រះសីហនុ រសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ក្រោយ ទទូលបានដំណឹងថាមាន បុរស ជនបរទេសមួយរូប មានជំងឺលើសឈាម (មិនអាចកុំរើកបានមួយជំហៀងខ្លួន)អ្នក ឧកញ្ញ៉ា ក៏បាន បញ្ជូនអូប័រ ពេទ្យ ល្បឿនលឿនរបស់ក្រុមហ៊ុនGTVCនិងក្រុមការងារ ដឹកបញ្ជូន ជនបរទេសរូបនោះ មកកាន់ មន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសខាងលើមានឈ្មោះ STEPHEN CHARLES BISSET ភេទប្រុស មាន អាយុ ៦៩ឆ្នាំ ជនជាតិអូស្រ្តាលី។បុរសជនបរទេសខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ ក្រុម ហ៊ុនរបស់ អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ផែទេស ចរណ៏ ក្រុង ព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយក ទៅសង្គ្រោះនៅ មន្ទីរ ពេទ្យបង្អែកខេត្ត ព្រះសីហនុ ដោយសុវត្ថិភាព៕

នាគសមុទ្រ