កិច្ចប្រជុំស្តីការត្រៀមប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី៨- ៩ ខែ តុលា ឆ្នាំ ២០២៤

0

បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី ៦  ខែ តុលា ឆ្នាំ ២០២៤នេះ នៅសាលប្រជុំក្នុងមន្ទីរអប់រំ យុវជនកីឡា ខេត្តបន្ទាយមានជ័យបាន បើកកិច្ចប្រជុំស្តីពីការត្រៀមប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី ៨ – ៩ ខែ តុលា ឆ្នាំ ២០២៤  ដោយមានការចូលរួម លោក កុលផេង វឌ្ឍនា ប្រធានគណគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តបន្ទាយមានជ័យ លោក យឹមសំណាង អភិបាលរងខេត្ត លោកច័ន្ទម៉ារា ដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ និងកំលាំងពាក់ព័ន្ធជាច្រើននាក់ទៀត។

លោកឈូ ប៊ុនរឿងបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះថា
ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះប្រព្រឹត្តទៅនៅថ្ងៃទី៨- ៩ ខែ តុលា ឆ្នាំ ២០២៤ មានសិស្សចូលប្រឡងចំនួន ៦.២៣៥នាក់ ស្រី មានចំនួន ៣.៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨
១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣. មណ្ឌលសាកលវិទ្យាល័យមានជ័យ
មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥ មណ្ឌលវិទ្យាល័យសម្ដេចឪ ៦. មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧ មណ្ឌលវិទ្យាល័យអូអំបិល ៨មណ្ឌលអនុវិទ្យាល័យទឹកថ្លា។
ទាំ៨មណ្ឌលមានបន្ទប់សរុបចំនួន ១៧៦បន្ទប់។
លោកឈូប៊ុនរឿងបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថាខាងមុខនេះ សិស្សានុសិស្សដែលមានឈ្មោះប្រឡងត្រូវមកប្រឡងឲ្យបានគ្រប់គ្នា ដូច្នេះបេក្ខជន បេក្ខនារីប្រឡងត្រូវគោរពតាមម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច ពោលគឺត្រូវគោរពបទបញ្ជារ បទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់។
ក្នុងនោះ លោក កុលផេង វឌ្ឍនា បានមានប្រសាសន៍អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡងជាប់តែក៏ផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងធ្លាក់ដែរថាកុំអស់សង្ឃឹមហើយខិតខំតស៊ូរៀនសូត្រឡើងវិញដើម្បីប្រឡងជាប់នៅឆ្នាំក្រោយឬក៏អាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបានដែរ ។
លោក ស្រេង សុផលអភិបាលក្រុងសិរីសោភ័ណ បានជូនដំណឹងដល់ម្ចាស់ ប្រកបអាជីវកម្មដ្ឋានដូចជាថតចម្លងទាំងអស់ក្នុងក្រុងសិរីសោភ័ណឲ្យបានជ្រាបថា ដើម្បីការពារសណ្ដាប់ធ្នាប់មុនពេលកំឡុងពេលក្រោយពេលប្រឡង រដ្ឋបាលក្រុងសេរីសោភ័ណ សូមធ្វើការណែនាំឲ្យគ្រប់អាជីវកម្មដ្ឋានថតចម្លងទាំងអស់ ត្រូវផ្អាកដំណើរការរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែតុលាឆ្នាំ២០២៤ ដើម្បីការពារសណ្ដាប់ធ្នាប់តាមដងផ្លូវ និងមណ្ឌលកន្លង។ សមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវសហការគ្នាជួយតាមដាន ត្រួតពិនិត្យការពារសណ្ដាប់ធ្នាប់និងអនុវត្តទៅតាមច្បាប់ដែលពាក់ព័ន្ធជាធរមានផងដែរ៕ដោយ៖ឃិន គន្ធា