រយះពេល​បុ​រហែល​ជាង​៦​មោ​៉​ង​ប៉ុណ្ណោះ​គ្រោះថ្នាក់​ចរាចរណ៍​បី​ករណី​របួសធ្ងន់​ស្រាល​៥​ខូចខាត​រថយន្ត​បី​គ្រឿង​និង​ម៉ូតូ​ពី​គ្រឿង​

0

​ពោធិសាត់ គ្រោះថ្នាក់​បន្តបន្ទាប់​គ្នា​បី​ករណី ក្នុង​រយះពេល​ប្រហែល​៦​មោ​៉​ង​សោះ បណ្ដាល​ឲ្យ​មាន​ម​និ​ស្ស​របួសធ្ងន់​បីនាក់​ស្រាល​២​នាក់​នៅ​ស្រុក​ក្រគរ និងរ​ថយ​ន្ដ្​ខូចខាត​បី​គ្រឿង ម៉ូតូ​ខូច​អស់ពី​គ្រឿង​នៅលើ​ផ្លូវជាតិ​លេខ​៥ ៕ ដោយ​លើកទីមួយ​ករណី​បើក​ម៉ូតូ​បុក​បា​រា​៉​ស លើក​ទី​ពី​រថយន្ត​និង​រថយន្ដបុក​គ្នា ហើយ​លើក​ទី​បី​រថយន្តបុក​ម៉ូតូ​ពីក្រោយ​ក្នុង​ដំណើរ​ស្របគ្នា​លើផ្លូវ​ជាតិ​៕​ក្នុង​ហែ​តុ​ការណ៍​ទាំងបី​នៃ​ឧ​ប្ប​ហែ​តុ​ចរាចរណ៍​នេះ ទីមួយ​វេលា​មោ​៉​ង​១០​និង​២៤​នាទី​យប់​ថ្ងៃទី​២៦​តុលា​លើក​ទី​២​វេលា​មោ​៉​ង​១​នឹង​១៥​នាទី​រំលង​អា​ទ្រាធ​ថ្ងៃទី​២៧​តុលា​និង​លើក​ទី​៣​នៅវេលា​មោ​៉​ង​៦​និង​៣០​នាទី​ថ្ងៃទី​២៧​តុលា​ឆ្នាំ​២០១៤ ។

បើតាម​លោក មោ​ល សាវា​៉​ន នគ​បាល​ចរាចរណ៍​ស្រុក​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ទាំ​នោះ​ទី​១​ឈ្មោះ វន ផាន់ អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភួ​មិ​ក្រាំង​វែង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិសាត់ បាន​រងរបួស​ធ្ងន់ ៕ ដោយ​កាលពី​វេលា​វេលា​មោ​៉​ង​១០​និង​២៤​ន​ឆ​ទី​យប់​ថ្ងៃទី​២៦​តុលា​នោះបាន​បើក​ម៉ូតូ​C125​ពណ៍​ខ្មៅ​ជិះ​ម្នាក់ឯង​យា​៉​ង​លឿន ក្នុងទិសដៅ​ពី​លិច​មក​កើត ក៍​មកដល់​ចំនុច​ភួ​មិ​ប៉​បិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ក៍បាន​បុក​បា​រា​៉​ស់​ដែល​គេ​ដាក់​ចំណាំងផ្លាត សញ្ញា​ច្បាប់​ចរាចរណ៍​បណ្ដាល​ឲ្យ​បើ​ង​មក​មុខ​ផ្លោង​ហួស​រថយន្ត​ដែល​ខូច​លើផ្លូវ​នោះ ឯ​ជនរងគ្រោះ​នោះ​បើ​ង​ចូល​ក្រោម​រថយន្ត​បោក​ចូល​ធុង​ប្រេង​របួសធ្ងន់​តែម្ដង​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ជនរងគ្រោះ​ទី​២​នៃ​ករណី​ទី​២​ដែរនោះ​ឈ្មោះ ខន ពិ​សិទ្ធ ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ខេត្តកណ្ដាល​ជា​អ្នកបង្ក​រហែ​តុ​ដែល​បាន​បើករថយន្ដ​ធុន​ធំ​ហិន​ដាយ​ពាក់​ផ្លាក់លេខ​ភ្នំពេញ​3A 57 21 បាន​បើក​ពី​លិចទៅ​កើត​ល្បឿន​លឿន​ពេលយប់​វេលា​មោ​៉​ង​១​និង​២៤​នាទី​រំអា​ទ្រ​ទាធ ចូល​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៤​នោះ ៕ ក៍បាន​បើក​មកដល់​ត្រង់​ចំនុចកើតហេតុ​លើកទីមួយ​ក៍វេ​ចង្កូត​ម​ក​ខាងស្ដាំ​ដៃ គាប់​ជូន​ពេលនោះ ក៍មាន​ជនរងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សេង ហាក់ អាយុ​១៨​ឆ្នាំ​បាន​បើករថយន្ត​ប៊ី​ស៊ុយ​មី​សី​ុ​ធុន​ធំ​ដែរ ពា​កើ​ផ្លាក់លេខ​ភ្នំពេញ 3A 14 72 មកពី​កើត​ទៅ​លិច​ច្រាស់ទិស​គ្នា​មកដល់​ទីនោះ​ដែរ ក៍​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ អ្នក​សងខាង​រងរបួស​ស្រាល ហើយ​រថយន្ត​នោះ​ក្រឡាប់​ផ្ងា​ជើង ទៅខាង​ជើង​ផ្លូវ​ដូចគ្នា​ខូចខាត​យា​៉​ដំណំ ។

លោក​ក៍​បន្តទៀតថា​ចំពោះ​ករណី​ទី​៣​នោះ​គឹ​ជនរងគ្រោះ​ឈ្មោះ ផៃ គា អាយុ​៦០​ឆ្នាំ​នៅ​កំពង់ឆ្នាំង និង​ទី​៥​នោះ​ឈ្មោះ មាន អាយុ​៦៨​ឆ្នាំ​នៅ​ភ្នំពេញ អ្នក​ទាំងពី​បាន​រងរបួស​ធ្ងន់ ដោយ​នៅវេលា​មោ​៉​ង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​នោះ បាន​បើក​ម៉ូតូ​C125​ឌុប​គ្នា ពី​កើ​តទៅ​លិច មកដល់​ចំនុច​ភួ​មិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ក៍​ត្រូវ​រថយន្ត​សាំ​យ៉ុង​មកពី​ក្រោយ​នោះ​បើក​តាម​ក្រោយ​មុក​អ្នក​ទាំងពី របួសធ្ងន់​តែម្ដង ឯ​រថយន្ត​ម៉ូតូ​ខូចខាត​អស់​មួយចំនួន ៕ លោក​បញ្ជាក់ថា​ទាំងបី​ករណីនេះ​នគរ​បាន​យកមក​រក្សាទុក​វត្ថ​តាង​នៅ​អធិកា​រងចាំ​ដោះស្រាយ​ជា​ក្រោយ បន្ទាប់ពី​វាស់វែង​រូ​ច ៕