អបអរថ្ងៃបុណ្យចេញព្រះវស្សា)(ឧត្តរមានជ័យ)អាជា្ញធរខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង២និង២០នាទីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៤នៅចំណុចបឹងស្នោខាងមុខសាលាខេត្ត ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាលើកទី៩ហើយដែលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រណាំងទូក( ង )ក្រោមអធិបតីភាពលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ នឹងឯកឧត្តមសេរី ស៊ីហាក់ត្រៃអភិបាលខេត្តប៊ុរីរ៉ាម់ប្រទេសថៃនឹងលោកឧុកញ៉ាលឹម ហេងប្រធានសណ្ថាគាររីសតសាងុាំនឹងលោកអភិបាលរងខេត្តព្រះវិហារ
លោកលោកអភិបាលរងខេត្តសៀមរាបក៏បានចូលរួម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងក្រសួងមន្ទីរជុំវិញខេត្តទៀតផង លោកស ថាវីអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ពិធីប្រណាំងទូក (ង )នេះគឺជាបុណ្យប្រពៃណីជាតិខ្មែរយើង
ដែលតែងតែប្រារព្ធធ្វើឡើងតាំងពីបុរាណកាលតរៀងមក។ពិធីប្រណាំងទូកប្រារព្ធធ្វើឡើងដើម្បីអបអរពិធីបុណ្យចេញព្រះវស្សានឹងដើម្បីបង្កលក្ខណះសប្បាយរីករាយជូនប្រជាពលរដ្ធទូទាំងខេត្តហើយក៏មានល្បែងរបាំជាច្រើនមុខ សមត្ថកិច្ចទាំងបីប្រភេទក៏ខិតខំការពារសត្តិសុខនឹងសុវត្តិភាព សណ្តាប់ធ្នាប់មិនថាពេលថ្ងៃឫក៏ពេលយប់នោះទេ.ដើម្បីឲ្យប្រជាពលរដ្ធដើលេងកំសាន្តសប្បាយនៅពេលបុណ្យប្រណាំងទូកនោះ ជាពិសេសដើម្បីជ្រើសរើសទូក ង
ដែលមានល្បឿនលឿននឹងមធ្យមដើម្បីសម្រាប់ទទួលជ័យលាបភីក្នុងពិធីប្រណាំងទូក (ង)នៅថ្ងៃបុណ្យអុំទូក អកអំបុកបណ្តែតប្រទីតនិងសំពះព្រះខែ។លោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បន្តទៀតថា ទូក (ង)ទាំង១៨ទូកនោះក៏មានទូកថៃចំនួន២ទូកផងដែរដើម្បីប្រណាំងជាលក្ខណះមិត្តភាពដែលមកពីខេត្តប៊ុរីរ៉ាម់ប្រទេសថៃនោះ
។នៅក្នុងការបញ្ចប់ប្រណាំងទូក លោកស ថាវីអភិបាលខេត្តឧត្តរមានជ័យនឹងលោកសេរី សុីហាក់ត្រៃអភិបាលខេត្តប៊ុ រីរ៉ាម់ប្រទេសថៃបានប្រគល់ពានរង្វាន់ទូកដល់ទូកលេខ១ឈ្មោះសរព្រះរាមចំនួនមួយពាន់ដូល្លារ-ទូកលេខ២ឈ្មោះឱសថ ទិព្ធចំនួន៥០០ដូល្លារ-ទូកលេខ៣ឈ្មោះប៊ែ រស់មានជ័យចំនួន៣០០ដូល្លារ.ហើយទូកដែលមិនបានជាប់ចំណាត់ថ្នាក់ក៍បានថវិកាលើកទឹកចិត្តផងដែរ៕



































