តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក​ស៊ូ​ថេប​ជា​លើក​ទី​៣

0

តុលាការ​ឧក្រិដ្ឋកម្ម​ថៃ​បានចេញ​ដីកា ចាប់ខ្លួន​ជា​លើក​ទី​៣​នៅ​ថ្ងៃទី​៥ ខែមីនា ដល់​មេដឹកនាំ​បាតុករ​លោក​ស៊ូ​ថេប ថង ស៊ូ​បាន ។ លោក​ស៊ូ​ថេប រង​ការចោទប្រកាន់​ពី បទ​សម្លាប់​មនុស្ស និង​ប៉ុនប៉ង​សម្លាប់ មនុស្ស​នៅក្នុង​ការដាក់​គំនាប​លើ​ក្រុម បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដែល​ពេល នោះ​លោក​ស៊ូ​ថេប ជា​ឧបនាយករដ្ឋមន្ដ្រី កាលពី​ឆ្នាំ​២០១០​បណ្ដាលឱ្យមាន​មនុស្ស ៩២​នាក់​ស្លាប់ និង​ជាង​២​ពាន់​នាក់​រង របួស ។ ​កន្លងមក តុលាការ​ឧក្រិដ្ឋកម្ម​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ក៏បាន​ចេញ​ដីកា ចាប់ខ្លួន​លោក​ស៊ូ​ថេប ដោយ​ចោទប្រកាន់ ពីបទ​ញុះញង់ និង​បំពាន​ច្បាប់​ប្រកាស អាសន្ន​នៅ​ទីក្រុង​បាងកក ។

ដីកាចាប់ខ្លួន លោក​ស៊ូ​ថេប ជា​លើក​ទី​៣​ធ្វើឡើង​តាម សំណើ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ ពិសេស​របស់​ថៃ ។ ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ ពលរដ្ឋ​ប្រមាណ ៣០០​នាក់​បាន​ដង្ហែ​ក្បួន​ទៅកាន់​ទី​ស្នាក់ ការ​គណបក្ស​ភឿ​ថៃ ។ ក្នុងពេល​ជាមួយ គ្នា​នេះ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា រដ្ឋា​ភិ បាល​អាច​នឹង​ផ្លាស់ប្ដូរ​ចេញពី​ទីក្រុង​បាង កក​ទៅកាន់​ទីក្រុង​ឆៀង​មៃ ។ ​

ចំណែក ប្រជាកសិករ​ក៏បាន​បោះជំរុំ នៅ​តំបន់​ផ្សេងទៀត​ក្នុង​ក្រុង​បាងកក ដើម្បី​ទាមទារ​រដ្ឋាភិបាល​សង​បំណុល​ដល់ ពួកគាត់ ។ បើទោះបី​ធនាគារជាតិ​ថៃ ប្រកាសថា នឹង​ទូ​ទាត​ប្រាក់​បំណុល​ដល់ ប្រជាកសិករ​នៅ​សបា្ដហ៍​ក្រោយ តែ​ប្រាក់ ដែល​សង​នោះ​មិន​ធ្វើឱ្យ​ពលរដ្ឋ ស្ងប់ អារម្មណ៍​នោះឡើយ ៕ ​589151 589153