ម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា÷ស្វាយរៀង÷នាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤នៅសាលាខេត្តស្វាយរៀងមានរៀបចំពិធីមីទិញបុណ្យខួបលើកទី១០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះអធិបតីភាពលោក ជៀង អំ អភិបាលខេត្តនិងលោកជំទាវនិងអភិបាលរងខេត្តលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តនិងសមាជិក្រុមប្រឹក្សាខេត្តព្រមទាំងមន្ត្រីរាជការជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមទាំងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋអញ្ជើញចូលរួមជាង១០០០នាក់ប្រកបដោយភាពសប្បាយរីករាយនិងស្និតស្នាលបំផុត។លោក ជៀង អំ បានអានសារលិខិតថ្វាយព្រះពរថា ស្ថិតក្នុងឱកាសដ៍ប្រសើរថ្លៃថ្លាដ៍ឧត្តុងឧត្តមនេះ ខ្ញុំព្រះករុណាខ្ញុំសូមអនុញ្ញាតអាននូវសារលិខិត
ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដូចតទៅ ក្នុងឱកាសដ៍មហានក្ខត្តឬក្សប្រសើរថ្លៃថ្លាឧត្តុងឧត្តមនៃព្រះរាជពិធីបុណ្យខួបលើកទី១០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការះដ៍ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំទាំងអស់អស់គ្នាជាក្រុមប្រឹក្សាខេត្តគណះអភិបាលខេត្តមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូលសូមព្រះបរមរាជានុញ្ញាត្តដ៍ខ្ពង់ខ្ពស់សម្តែងនូវមហាកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតនិងសូមលំឱនកាយវាចាចិត្តដោយក្ដីគោរពស្វាមីភ័ក្តិដ៍ខ្ពង់ខ្ពស់បំផុតក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការះដ៍
ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ និងសូមបូងសួងដល់គុណបុណ្យព្រះរតនត្រៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រនិងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីព្រមវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបតែនឹង
ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាព្ញាណភ្លឺថ្លានិងមានព្រះជន្មាយុយឺនយូរដើម្បីទ្រង់គង់ក្នុងព្រះបរមសិរីរាជសម្បត្តិយូរអង្វែងសម្រាប់ជាម្លប់ដ៍ត្រជាក់និងសេចក្ដីសុខក្សេមក្សាន្តចំពោះមាតុភូមិនិងប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។បច្ចុប្បន្ននេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាក្នុងខេត្តស្វាយរៀង. មានសេចក្តីរំភើបរីករាយឥតឧបមាដោយមានព្រះមហាក្សត្រគ្រងព្រះបរមរាជសម្បត្តិគង់ជាម្លប់ដ៍ត្រជាក់ត្រជំសម្រាប់មាតុភូមិអង្គរនិងប្រជារាស្ត្រខ្មែររស់នៅប្រកបដោយសេចក្តីសុខសន្តិភាពនិងមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យឈានឆ្ពោះទៅកាន់ភាពសម្បូររុងរឿង៕



































