​ផ្ទុះ​កា​រត​វ៉ាទាំង​ព្រឹក​ពី​សំណាក់​ក្រុម​រត់​តាក់ស៊ី​និង​ម៉ូតូឌុប សុំអោយ​ចៅហ្វាយខេត្ត​កុងត្រូលជជុះ​ ​អោយអស់​ពីលើ​ផ្លូវជាតិ​លេខ​៥

0

ក្រុង​ប៉ោយប៉ែត​៖
​ក្រុម​បើក​តាក់ស៊ី​និង​ម៉ូតូឌុប រួមគ្នា​ផ្ទុះ​ការ​វ៉ា​ទាំង​ព្រឹក ក្នុង​គោលបំណង​សុំអោយ​អាជ្ញាធរខេត្ត​
​មាន​វិធាន​ការដក​កុងត្រូលជជុះ​ចំនួន​៤​កន្លែង​ចេញពី​លើផ្លូវ​ជាតិ​លេខ​៥ ជាពិសេស​ក្រុម​រត់​ម៉ូតូ​
​ឌុប​ក៏​សុំ​សិទ្ធ​ទាមទារ​អោយមាន​សេរីភាព​ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ​ដូច​អ្នករត់​ម៉ូតូ​ឯទៀត​ផងដែរ​
​ជាពិសេស​ការទាមទារ​នោះ គឺ​គេ​ធ្វើឡើង​ចំនួន​៣​គោលដៅ​សំខាន់ ក្នុងនោះ​នៅ​ក្រុង​ប៉ោយ​
​ប៉ែត​ចំនួន​២​កន្លែង ហើយ​បន្ត​រហូតមកដល់​សាលាខេត្ត​បន្ទាយមានជ័យ​ចំនួន​១​កន្លែង​ទៀត​
​ផង​។​P1010154
​ក្នុង​ហេតុ​ការផ្ទុះ​ការតវ៉ា​នោះ គឺ​កើត​មាននៅ​ម៉ោង​៨ ១០​នាទី​ព្រឹក ក្នុង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​
២០១៤​នេះ នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត និង​នៅ​ផ្លូវ​៥០ រហូតមកដល់​សាលាខេត្ត​
​បន្ទាយមានជ័យ តែម្តង ដែល​ក្នុង​គោលបំណង​នៃ​ការតវ៉ា​នេះ គឺ​ក្រុមបាតុករ មានបំណង​
​បិទ​លើផ្លូវ​ជាតិ​លេខ​៥​នៅខាងមុខ​សាលាខេត្ត​តែម្តង ប៉ុន្តែ​មិនមាន​ការផ្ទុះ​អំពើ​ហឹ​ង្សា​ណាមួយ​
​ជាមួយនិង​សមត្ថកិច្ច​ដែល​ធ្វើ​រៀបចំ​អោយមាន​សណ្តាប់ធ្នាប់​នោះទេ​។​
​តាម​ការលើកឡើង​រប​ស់​តំណាង​តវ៉ា​ទាំង​នោះបាន​បញ្ជាក់ថា ពួកខ្លួន​មាន​រថយន្ត​ចំនួន​៣០
​គ្រឿង​ម៉ូតូ​ចំនួន​១០០​គ្រឿង ហើយ​មាន​អ្នក​តវ៉ា​ជាក់ស្តែង​ចំនួន​២០០​អ្នក​ប៉ុណ្ណោះ តំណាង​P1010156
​អោយ​ក្រុម​តវ៉ា​ដ៏​ដែល​នោះបាន​បន្តទៀតថា ពួកគេ​បានលើកឡើង​ពី​ផល​លំបាក​របស់ខ្លួន​ទាក់​
​ទិន​និង​ការដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​ប្រភេទ​តាក់ស៊ី ហើយ​ត្រូវមាន​ការគៀបសង្កត់​ជំរិត​យក​
​លុយ​ពី​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ ហួសហេតុ​ក្រៅពីនោះ​ក្រុម​រត់​ម៉ូតូឌុប​ក៏បាន​លើកឡើង​
​ដែរ​ថា ពួកគេ​ធ្លាប់បាន​ចូលទៅ​ដឹក​ភ្ញៀវ​ដែលជា​ពលករ​ចំណាក់ស្រុក​ត្រូវ​ថៃ​បញ្ជូនមក​ដាក់​នៅ
​ក្នុង​ទីតាំង​មូ​យ​ជាប់​ផ្សារ​មង្គល​ក្រុង​ប៉ោយប៉ែត ហើយ​ត្រូវ​គ​ណះ​កម្ម​ការ​នោះ​ទៅ​ដេញចេញ​មិន​
​អោយ​ដឹក ដោយ​គេ​រើស​យកតែ​រថយន្ត​ណា ម៉ូតូ​ណា​ដែល​បាន​បង់​ខែ​អោយទៅ​ពួកគេ ទើប​គេ​
​អាចអោយ​ដឹក​បាន ឯ​ម៉ូតូ​ដែល​គ្មាន​ខ្សែ​រហោ​ត្រូវបាន​គេ​ជេ​ប្រមាថ​ដូច​សត្វ​ធាតុ ហើយ​ឈាន​P1010157
​ទៅ​ការប្រើប្រាស់​កំលាំង​និង​ដំបង​វាយ​ធាក់​លើ​ពួកគាត់​ទៀតផង បងប្អូន​ទាំងនោះ​ក៏បាន​
​សំណូមពរ​ដល់​ថ្នាក់លើ មេត្តាជួយ​ដក​កុង​ត្រូវ​ជជុះ​ដែលមាន​នៅលើ​ផ្លូវជាតិ​លេខ​៥​អោយអស់​
​ងាយស្រួល​អោយ​ពួកគាត់​បានធ្វើ​អាជីវកម្ម​ចិ​ញ្ចិ​ម​ជីវិត​បាន​ស្រូល​ដូច​គេ​ផង ។​
​លោក​ងោ ម៉េង​ជ្រួ​ង អភិបាលក្រុង​ប៉ោយប៉ែត​បញ្ជាក់ថា ខាង​លោក​គ្មាន​សិទ្ធ​ដក​កុងត្រូល​
​របស់​គយ​តាមផ្លូវ​បាន​នោះទេ លោក​ងោ​ម៉េង​ជ្រួ​ង​បន្តទៀតថា ខាង​អាជ្ញាធរ សុំអោយ​ពលរដ្ឋ​
​ដែលមាន​បញ្ហា​យក​ដំណោះស្រាយ​មក​ជជែក​រួម​គ្នា​នៅលើ​តុ តាមផ្លូវ​ច្បាប់​ជះ​វាង​ការធ្វើ​បា​តុ​
​កម្ម បិទផ្លូវ​ជាតិ​លេខ​៥ គឺ​ពិតជា​ជួប​ការលំបាក​ខ្លាំងណាស់​។P1010162
​មន្ត្រី​គយ​រដ្ឋាក​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា អ្វីដែល​ខាង​លោក​បាន​អនុវត្ត​
​ប្រមូល​ពន្ធ​នោះ គឺ​អនុវត្ត​ទៅតាម​ចរាច​ណ៏​លេខ​០២ របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ ស្តីពី​ការ​
​ទប់ស្កាត់​បទល្មើស​គេចពន្ធ និង​ប្រមូល​ពន្ធ​សព្វថ្ងៃនេះ​។​
​លោក​ចុង​ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា បញ្ហា​សំណូមពរ​របស់​ក្រុម​តាក់ស៊ី​
​ទាមទារ​នោះ គឺ​លោក​និង​យក​សំណូមពរ​នេះ ទៅ​រាយ​ការ​ណ៏​ជូន​ចៅហ្វាយខេត្ត លោក​បាន​
​បន្តទៀតថា រឿង​កុងត្រូលជជុះ​នោះ គឺមាន​ច្បាប់​អនុញ្ញាតិ​អស់​ទៅ​ហើយពី​អភិបាលខេត្ត ដូច​
​ឆ្នេះ​គួរតែ​បងប្អូន​រួមគ្នា​អនុវត្ត​ទៅតាម​ច្បាប់​ពន​ញ​ធ​ផង​៕​ដោយ​ពៅ​រី​