ភ្នំពេញ៖ថៅកែក្រុមហ៊ុនខ្មែរយូនីហ្វាយលោតវើកខមម្ញូនីខេតកំពុងរកការចោទប្រកាន់រិះគន់យ៉ាងខ្លាំងអំពីសំណាក់ប្រជាពលរដ្ឋរឿងជួលដីយកទីតាំងដាក់បង្គោលអង់តែនដែកសេវ៉ាប្រព័ន្ធទូរស័ព្ទខាងក្រុមហ៊ុនមិនព្រមបង់លុយទៅតាមកិច្ចសន្យា។
លោករវង់សេរីវុទ្ធអាយុ៤៧ឆ្នាំបានប្រាប់ឲ្យដឹងថាគាត់មានដីឡូត៍មួយកន្លែងស្ថិតនៅភូមិព្រែករទាំងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញបានជួលដីទៅឲ្យក្រុមហ៊ុនអឹបហ្វូនប្រព័ន្ធទូរស័ព្ទចល័ត០១១តាំងពីឆ្នាំ២០០៨ដោយមានធ្វើលិខិតកិច្ចសន្យាត្រឹមត្រូវបង់ប្រាក់ថ្លៃឈ្នួលទៀងទាត់តាមការកំណត់បានគ្រប់ចំនួនដោយគិតក្នុងតម្លៃមួយខែចំនួន១៥០ដុល្លារអាមេរិកក្នុងកិច្ចសន្យាជួលរយៈពេល១០ឆ្នាំរហូតមកដល់ឆ្នាំ២០១៨បញ្ចប់អាណតិ្តប៉ុន្តែមកដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១៣ក្រុមហ៊ុនទូរស័ព្ទចល័តអឹមហ្វូនបានផ្ទេរការជួលទៅឲ្យក្រុមហ៊ុនខ្មែរយូនីហ្វាយណេកវើកខមម្ញូនីខេត
ដែលមានពីតាំងអាស័យដ្ឋានអគារលេខ២៦២៧ផ្លូវលេខ៣៤៨សង្កាត់បឹងកេងកង៣ខណ្ឌចំការមនរាជធានីភ្នំពេញតំណាងស្របច្បាប់ដោយលោកអ៊ុករីអភិបាលបណ្តោះអាសន្នតែក្រុមហ៊ុនអឹមហ្វូន។អស់រយៈពេល១០ខែមកហើយកិតចាប់តាំងពីថ្ងៃកិច្ចសន្យាខាងក្រុមហ៊ុនមិនព្រមបង់ប្រាក់ថ្លៃជួលមកឲ្យរូបគាត់ឡើយបើទោះបីនិយាយអង្វរសួរនាំគ្រប់ហេតុផលយ៉ាងណាក៏ខាងក្រុមហ៊ុនខាងលើនិយាយដោះសារយកលេសរហូត។ លោកវេងសេរីវុទ្ធបានបន្តទៀតដោយសារក្នុងក្រុមគ្រួសារមានជីវភាពខ្វះខាតបានជាយប់ព្រមជួលដីមួយកន្លែងទៅឲ្យក្រុមហ៊ុនដាក់បង្គោលអង់តែនដើម្បីបានប្រាក់ឈ្នួលខ្លះគ្រាន់ដោះស្រាយជីវភាពដោយឡែកបែជាក្រុមហ៊ុនដែលទទួលផ្ទេរឈ្មោះខ្មែរយូនីហ្វាយមិនព្រមបង់ប្រាក់ប្រចាំខែទៅតាមកិច្ចសន្យាមកដល់ពេលនេះមានចំនួន១០ខែមកហើយ។ បើក្រុមហ៊ុនខាងលើមិនព្រមទូទាត់សងថ្លៃជួលដីទៅតាមកិច្ចសន្យាបន្តទៀតលោកនិងរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីទូទាត់ទៅតាមផ្លូវច្បាប់។
ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើកម្ពុជាថ្មីបានខលចូលទៅលេខទូរស័ព្ទ០២៣៤៨៩៨០១១០២៣៤៨៩៨១១៨ដែលមាននៅក្នុងឯកសារមានមនុស្សស្រីជាអ្នកឆ្លើយតបថានាងជាអ្នកបំរើការងារនៅក្រុមហ៊ុនខ្មែរយូនីហ្វាយលោតវើកខមម្ញូនីខេតនេះពិតប្រាកដមែនបញ្ហាទាំងអស់នាងមិនហ៊ានបកស្រាយអ្វីនោះទេគ្រាន់តែឆ្លើយថានាងនិងយកព័ត៌មាននេះទៅជំរាបជូនលោកថៅកែក្រុមហ៊ុនឲ្យដឹង៕



































