កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​ឃាត់​រថយន្ត​កូរ៉េ​ឃ្លុប​បង្កប់​ឈើ​គ្រញូង​ចំនួន​២​តោន​និង​មនុស្ស​ម្នាក់​

0


កំពង់ធំៈ បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​សង្កេតឃើញ មានការ​ប្រើប្រាស់​រូបភាព​ប្លែក និង​ប្រើប្រាស់​ល្បិចកល​ក្នុងការ​បន្លំ​ភ្នែក​សមត្ថកិច្ច ក្នុងការ​ដឹកជញ្ជូន​ប​ទ​ល្មើស​ឈើប្រណិត​ដោយ ខុសច្បាប់ តែ​ទោះជា​ប្រើ​រូបភាព​បែបនេះ​ក្តី ក៏​មិនអាច​លាក់បាំង​ពី​សមត្ថកិច្ច​បានដែរ ជាក់ស្តែង​រថយន្ត​កូរ៉េ ដឹក​ទឹក​ក​មួយគ្រឿង​នេះ ប្រហែលជា​អាជីព​ដឹក​ទឹកកក​មិនសូវ​កាក់កប បានជា​មក​ដឹកឈើ​គ្រញូង ក៏ត្រូវ​បាន ជាប់អន្ទាក់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ។​Image23

លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឳ​វាទ ឃាត់​រថយន្ត​កូរ៉េ​ឃ្លុប​មួយគ្រឿង តាម​បញ្ជា​របស់លោក អ៊ុត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ ដោយ​សង្ស័យថា​រថយន្ត​កូរ៉េ​ឃ្លុប ដឹកជញ្ជូន​បទល្មើស​ខុសច្បាប់ កាលពី​វេលា​ម៉ោង ២.៥០​នាទី​យប់ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៤ នៅមុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ស្ថិតនៅ​ភូមិ​ត្នោត ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​Image4

លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការ បង្ក្រាប​រថយន្ត​ខាងលើ លោក​បានទទួល​ពត៌មាន​ពី បណ្តាញ​ថា​មាន​រថយន្ត​កូរ៉េ​ឃ្លុប ក្បាល​ពណ៌ ស ទ្រុង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4229 បាន​ដឹក​បទល្មើស​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តកំពង់ចាម ទើប​លោក​បាន​សុំ​យោបល់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​លោក ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដើម្បី​សុំ​ការត្រួតពិនិត្យ​នឹង​ឆែកឆេរ​។Image3

លោក​ឃុន ប៊ុន​ហូ បាន​បញ្ជាក់ថា​នៅពេល​រថយន្ត​សង្ស័យ​មកដល់​ចំនុច​ត្រួតពិនិត្យ តៃកុង​ឡាន និង​ព្រូឡាន​ម្នាក់ បាន​ចុះ​ពីលើ​ឡាន​ហើយ បាន​អញ្ជើញ​ជនសង្ស័យ​ទាំងពី​នាក់​អង្គុយ តាម​សម្រួល តែ​ត្រូវបាន​តៃកុង​ឡាន​គំរាម​មន្ត្រី​របស់លោក​ថា ខ្ញុំ​ដឹក​តែ​សម្ភារៈ​របស់​ក្រុម​ពុំមាន​អ្វី​ខុសច្បាប់​នោះទេ និង​សូម​អញ្ជើញ​ត្រួតពិនិត្យ​តាម​ចំណង​ចំណូលចិត្ត​ទៅ លោក​ប៉េ​អ៊ឹម ក្រោយមក​សមត្ថកិច្ចរ​បស់​កងរាជអាវុធហត្ថ ឆែកឆេរ​ឃើញ​សុទ្ធតែ​ម្នាងសិលា​ពេញ​ឡានImage9

តែ​ត្រូវបាន​តៃកុង​ឡាន​និយាយ​សំដី​គ្រ​អើត​គ្រ​ទម​ដាក់​កងកម្លាំង តែ​ដោយ​ការព្យាយាម​របស់​កងរាជអាវុធហត្ថ បាននាំគ្នា​លើ​ផ្ទាំង​ម្នាងសិលា​ដើម្បី​មើល​បាត​ក្រោម ក៏បាន​រាយ​ការជូន​លោក​ថា ពិត​ជាមាន​បទល្មើស​មែ​ន តៃកុង​ឡាន និង​ព្រូ​លឺ​តែ​ឆែក​ឃើញ​ហើយ ក៏​ស្ទុះ​ហក់​តាម​ជញ្ជាំង​ដោយ​មិន​ខ្លាច​ស្លាប់ តា​ត់​វាលស្រែ​ទាំង​ក្បាល​យប់​រួចខ្លួន​ម្នាក់ រីឯ​ម្នាក់ទៀត​ផ្លោះ​រប​សង​កម្ពស់​ជិត​ពី​ម៉ែត្រ​ធ្លា​កដួល តែ​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ ស្ទុះ​ចាប់ជើង​បាន​ជាប់​ដាក់​ខ្នោះ​ដោយ​សុ​វត្តិភាព ។​Image6
​ចំណែក​ឈើ​ទាំងអស់​ជា​ប្រភេទ​ឈើ​គ្រញូង​សុទ្ធ ចំនួន​១៧២៩​ដុំ ស្មើរ​នឹង​ជាង​២​តោន ក្រោយពី​ធ្វើការ​វាស់វែង​រួច ក៏បាន​ប្រគល់​ឲ្យ​លោក ស្រុ​ន ផេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ដឹក​យកទៅ​រក្សាទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ព្រមទាំង​រថយន្ត និង​ជនសង្ស័យ​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ សញ្ញា​តិ​ខ្មែរ រស់នៅ​ភូមិ​អណ្តូង ពោធិ ឃុំ​ត្រពាំង​បន្ទាយ ស្រុក​រមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​រស់នៅ​ភូមិ តា​ហ៊ឹម ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ត្រូវបាន​ប្រគល់ជូន​ស​ម​ត្ថ​កិច្ច​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​។​Image22
​មហាជន​ទូទៅ​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ រាល់​ការបំពេញភារៈកិច្ច​ទាំង​ការ​ចុះជួយ​មូលដ្ឋាន និង​ការសហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជលផល និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ចូលរួម​អនុវត្តន៍ គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព ក្នុងការ​ទប់ស្កាត់​រាល់​សកម្មភាព​ល្មើសច្បាប់ រហូត​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ចាត់ទុកជា​គំរូ​ដ៏​ឆ្នើម​មួយ ក្នុង​ការចូល រួម​គ្រប់​សកម្មភាព ដែល​រាជ​រដ្ឋ​ភិ​បាល​ប្រគល់ជូន ។​
​ដោយ ប៊ុន រដ្ឋាImage21 Image1 Image4