កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យសកម្មភាពហាត់សមរបស់ក្រុមកីឡាទូក ង ឈ្មោះ បាធាយ តេជោសែនជ័យ នៃវត្តបទុមតារារាម ហៅទួលចាន់ ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីត្រៀមចូលរួមប្រកួត ក្នុងឱកាសអបអរសាទរបុណ្យ ចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ។


គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយះពេល ពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលនៅពេលរាត្រី មានការរៀបចំបណ្តែតប្រទីប និងអុចកាំជ្រួច។ ព្រមជាមួយការតាំងពិព័រណ៍សមិទ្ធផលរបស់ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត, ពិព័រណ៍ផលិតផលនានា និងការប្រគុំតន្ត្រីខ្នាតធំ មា នរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦- ១៨ ខែតុលា ឆ្នាំ២០២៤នេះ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមទស្សនាកម្សាន្តដោយសប្បាយរីករាយឲ្យបានច្រេីនកុះករ ផងដែរ ៕