ឯកឧត្តម ទេព អស្ចារិទ្ធ ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិ ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីព័ត៌មាន ខេត្តកំពង់ធំ

0

កំពង់ធំ÷ រសៀលថ្ងៃទី១១​ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញសំណេះសំណាលនិងដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណះមតិ ព្រមទាំងចុះពិនិត្យផ្ទាល់កន្លែងធ្វើការរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ។

កម្មវិធីនោះក៏មានការអញ្ជើញចូលរួមឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក មន្ទីព័ត៌មានខេត្តកំពង់ធំ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កញ្ញា បូរិន សុភាវុទ្ធតិ៍ អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

បន្ទាប់ពីលោកស្រីង៉ែតណារីនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានធ្វើរបាយការណ៍ដោយសង្ខេបដោយបានបង្ហាញអំពីស្ថានភាពមន្ត្រីរាជការនិងប្រព័ន្ធផ្សព្វផ្សាយនៃមន្ទីរព័ត៌មានរួចមកឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតួនាទី/ភារកិច្ច ក្នុងការពេញបេសកកម្មតាមពេលវេលា និងការចាំបាច់ក្នុងការឆ្លើយតបទៅនិងប្រសាសន៍ណែនាំរបស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមន្ទីរព័ត៌មានរាជធានី/ខេត្ត ធ្វើការផ្សព្វផ្សាយឱ្យអស់ពីលទ្ធភាពដែលមាន ពិសេសត្រូវផលិតព័ត៌មាន និងបទយកការណ៍ លើសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងអំពីការខិតខំប្រឹងក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

តមកអង្គប្រជុំបានស្ដាប់និងទស្សនាបទបង្ហាញស្ដីពីការតាមដានវិភាគចងក្រងព័ត៌មានការឆ្លើយតបព័ត៌មានក្លែងក្លាយ ដោយកញ្ញាឆនណាវីអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោធន៏ទស្សន៏ នៃក្រសួងព័ត៌មាន និងបង្ហាញស្ដីពីការគ្រប់គ្រងផលិតមាតិកាសម្រាប់ការផ្សាយបែបឌីជីថលជាពិសេសលើបណ្ដាញសង្គមហ្វេសប៊ុក tiktok youtubeសារៈសំខាន់នៃការរៀបចំបណ្ដាញការងារជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជនក្នុងខេត្តនិងបណ្ដាញព័ត៌មានក្នុងខេត្តក្រុងស្រុក ដោយកញ្ញាបូរិន្ទសុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ធការល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានរួចមក

ឯកឧត្តម ទេព អស្ចារិទ្ធ បានសំដែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីព័ត៏មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរ ។ ឯកឧត្តមក៏បានណែនាំនិងតម្រង់ទិសដល់កិច្ចប្រជុំ ពិសេសថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ព្រោះមន្ទីរព័ត៌មានបានដើរតួយ៉ាងសំខាន់ និងជាសេនាធិការផ្ទាល់ឱ្យសាលាខេត្ត ជាពិសេសទៅលើវិស័យព័ត៌មានគឺ÷ ១- ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ដោយបច្ចុប្បន្ននេះមន្ត្រីនៅមានកម្រិតនៅឡើយ។ ២-ការគ្រប់គ្រងអ្នកសារព័ត៌មាន ដើម្បីឱ្យព័ត៌មានទទួលបានលទ្ធផលល្អ។ ៣- ការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ក្រុមសាធារណៈមតិទាំងអស់ត្រូវតែទប់ស្កាត់ជាបន្ទាន់រាល់ព័ត៌មានដែលផ្សាយមិនប្រក្រតី។ ៤- ការប្រើប្រាស់រូបភាពឱ្យស្របទៅនឹងខ្លឹមសារ ចៀសវាងការដាក់រូបភាពក្បត់ខ្លឹមសារខ្លឹមសារក្បត់រូបភាព។ ៥-ជំរុញការយកចិត្តទុកដាក់លើការសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ។ ៦-ជំរុញកិច្ចសហការជាមួយមន្ទីរអង្គភាព សាលាខេត្ត និងបណ្ដាក្រុងស្រុកក្នុងមូលដ្ឋាន។ ៧-វិស័យព័ត៌មាននៅស្ថានភាពបច្ចុប្បន្ននេះ ដែលប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចម្រើនជាពិសេស tvonline facebook youtube និងtik tok។

ឯកឧត្តមជាប្រធានអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្ដាំផ្ញើនិងជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវតែខិតខំផលិតព័ត៌មានឱ្យបានច្រើន ជាពិសេសគឺព័ត៌មានដែលប្រជាពលរដ្ឋទាំងអស់គាត់ចូលចិត្ត ដែលបានផ្សព្វផ្សាយពីការទប់ស្កាត់បញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប