ឧត្ដរមានជ័យ ៖នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តឧត្តរមានជ័យ ជារៀងរាល់ថ្ងៃ គ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះចែកអត្តសញ្ញាណប័ណ្ណ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ-ចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន និង គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន និងបទល្មើសអសន្តិសុខតាមមូលដ្ឋាន ។ ក្រៅពីការងារស្នូល កម្លាំងនគរបាលគ្រប់ក្រុង-ស្រុក និងបញ្ជាការវរ:ទាំង២ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក៏បានត្រៀមកម្លាំងយាមល្បាត ប្រចាំការ២៤ សម្រាប់អន្តរាគមន៍ក្នុងហេតុការបន្ទាន់ផ្សេងៗ។លើសពីនេះកម្លាំងមួយចំនួនក៏បានចេញសម្រួលចរាចរណ៍ ជូនសិស្សសាលាឆ្លងផ្លូវពេលចូលនិងចេញពីរៀនផងដែរ៕ដោយ៖ភ្នំដងរ៉ែក