ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានចាត់ឲ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ឯក ធៀង សាវរី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ដែលទើបឆ្លងទន្លេរួច នៅគេហដ្ឋានភូមិគោកចំបក់ សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនមាន អង្ករ ០១ការ៉ុង ទឹកដោះគោ ០២យួរ ទឹកសុទ្ធលីយ៉ង ០១កេះ និងថវិកាចំនួន ១.០០០.០០០រៀល។ សរុបជាថវិកាចំនួន ១.១៣០.០០០រៀល ដើម្បីជួយសម្រួលក្នុងរយៈពេលថែរក្សាសុខភាព។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ប្រធានមន្ទីរ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរ៉ែក