បញ្ជូនខ្លួនជនសង្ស័យចំនួន១៥នាក់ទៅសាលាតំបូងពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់

0

តាកែវ៖  កងកម្លាំងនគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យចំនួន១៥នាក់ទៅសាលាតំបូងដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់នៅសារធាតុញៀនខុសច្បាប់ នៅក្នុងស្រុកគីរីវង់ ខេត្ដតាកែវ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ វេលា ម៉ោង១៥ និង៥៥នាទី នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន០១ករណី នៅចំណុចភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ រួមមានឈ្មោះ ទី១-ឈ្មោះ ឆក ពុធតា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកឥ វ៉ាន់ មានទីលំនៅភូមិអណ្ដូងគៀន ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ(ប្រើប្រាស់)  ទី២-ឈ្មោះឡឹក ប៊ុនហេង ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី៣-ឈ្មោះយុន សុខស្រីវុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅភូមិចេក ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី៤-ឈ្មោះ កុប ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនឥវ៉ាន់ មានទីលំនៅភូមិចេក ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី៥-ឈ្មោះ យុន សុខ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកឥវ៉ាន់ មានទីលំនៅភូមិជ្វា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី៦-ឈ្មោះ សឹង ម៉ាយ ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតារាគុម្ព ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ(ប្រើប្រាស់) ទី៧-ឈ្មោះ សួន ផល្លីន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី៨-ឈ្មោះ សេន សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់) ទី៩-ឈ្មោះ ឌុក សិលា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់ ) ទី១០-ឈ្មោះ ឃឹម វិសាល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរទស្ស មានទីលំនៅភូមិចេក ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី១១-ឈ្មោះ កិក ភារុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី១២-ឈ្មោះ កែវ សំអាន ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគំរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី១៣- ឈ្មោះ អឿន សាវីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី១៤-ឈ្មោះ ចិន ទិត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ប្រើប្រាស់) ទី១៥-ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)ដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់តូច-ម៉ូតូចំនួន០២គ្រឿង ម៉ាកសេ១២៥ពណ៍ខ្មៅស្លាកលេខភ្នំពេញ1CX-541 និងម៉ាកអ៊ិចសិនទ័រ -ទូរស័ព្ទចំនួន០៦គ្រឿង-ដាវចំនួន០១ដើម រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ តាកែវ