ក្រោមការដឹកនាំនិងយកចិត្តទុកដាក់ជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត

0

ឧត្តរមានជ័យ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចាត់ ឲ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី គយ សារូ នាយការិយាល័យបំពាក់និងបរិក្ខា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ភូមិប្រាសាទភ្នំដី សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកថវិកាចំនួន ១.០០០.០០០រៀល ដើម្បីជួយសំរួលក្នុងការព្យាបាល ។ ក្នុងឱកាសនោះ លោក វរសេនីយ៍ទោ ប្រធានមន្ទីរ ក៏បានពាំនាំពាក្យការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរ៉ែក