សំណង់​រឹង​សាងសង់​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ ​ពី​អាជ្ញាធរ​ស្រុក​ពាម​រក៍​

0


​(​ខេត្តព្រៃវែង​) សំណង់​ថ្ម​រឹងមាំ​កំពង់​សាងសង់​នៅជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​លេខ ១១ ស្ថិតនៅ​ភូមិ​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​ស្រុក​អនុ​ញ្ញា​អោយ​សាងសង់ សំណង់​រឹង​នៅជាប់​នឹង​ចិញ្ចើម​ផ្លូវជាតិ​បៀ​ប​នេះ ប្រហែលជា​អាជ្ញាធរ​ត្រូវ​ថ្នាំ​សណ្តំ​លែង​ដឹងខ្លួន​ទៅហើយ ទើប សំណង់​មួយ​នេះ សង់​បាន​យ៉ាង​ស្រួល​គ្មាន​មន្ត្រី​ជំនាញ ឬ អាជ្ញាធរ​គ្រប់លំដាប់​មក​រំខាន​នោះទេ ។​
​ ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​ខាងលើ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ​ស្រុក​ពាម​រក៍ មើលមិនឃើញ សំណង់​មួយ​នេះ​សង់​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ ឬមួយ​ឃើញ​ដែរ តែ​ធ្វើ​មិនឃើញ ។ ពួកគាត់​បាន​បន្តទៀត​ថា សំណង់​ថ្ម​រឹងមាំ​ដែល​កំពង់​សាងសង់​នេះ នៅក្បែរ​សាលាស្រុក ហើយ​លោក​អភិបាលស្រុក​ធ្វើដំណើរ​ឆ្លងកាត់ រាល់ថ្ងៃ ហេតុអ្វី​បានជា​គ្មាន​ចំណាត់ការ នេះ​ប្រហែលជា​បានទទួល​កាដូ​យ៉ាង​គាប់ចិត្ត​ពី​ម្ចាស់​សំណង់​ហើយ បានជា​នៅ​ស្ងៀម​។ វា​ជាការ​ពិតណាស់ សំណង់​ថ្ម​រឹងមាំ​សង់​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​បែបនេះ បើ​មិន​ត្រូវដង​ត្រូវផ្លែ បរិច្ចាក​ថវិកា​អោយទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​នោះទេ សំណង់​នេះ មិនអាច​សាងសង់​បានឡើយ ។​20141024_105156
​ ​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ក្នុងនាម​ប្រជាពលរដ្ឋ គាត់​ក៏បាន​យល់ និង​បានឃើញ​សេចក្តីជូនដំណឹង របស់​ក្រសួង​សាធារណការ មិន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​គ្រប់រូប សាងសង់​សំណង់​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ ជាដាច់ខាត ។ សាងសង់​បាន​លុះត្រា​ឆ្ងាយ​ពី​អក្ស​ផ្លូវជាតិ​ចំនួន ២៥​ម៉ែត្រ ចុះ​ហេតុអ្វី​អាជ្ញាធរ​ស្រុក​ពាម​រក៍ អនុញ្ញាត អោយ​សំណង់​នេះ​សាងសង់​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​ដូច្នេះ ។​
​ ​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា សំណង់​នេះ ខាង​ការិយាល័យ ច្រកចេញចូល​តែមួយ​បាន​ពិនិត្យ​ត្រឹមត្រូវ​អស់ហើយ អនុញ្ញាតអោយ​សាងសង់​ចំងាយ​ពី​អក្ស​ផ្លូវជាតិ​២៥​ម៉ែត្រ លោក​ក៏បាន​ចុះហត្ថលេខា​ព្រមព្រៀង​អោយ​សាងសង់ ចុះ​ហេតុអ្វី​ក៏​ម្ចាស់​សំណង់​នេះ សង់​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​ទៅវិញ ។ ដូច្នេះ​បើ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ច្បាប់​សំណង់​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង ។