​រថយន្ត​យី​ឌុប​ក្រឡាប់​ធ្លាក់​ផ្លូវ ខ្ជាក់​ចេញ​សុ​ទ្ឋ​តែ​ឈើប្រណិត សមត្ថកិច្ច​មិន​ហ៊ាន​អើពើរ​

0

ខេត្តក្រចេះ​៖ រថយន្ត​យី​ឌុប​មួយគ្រឿង​មាន​ផ្ទុក​ឈើប្រណិត ពេញប្រៀប បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ខ្ជាក់​ចេញ​សុ​ទ្ឋ​សឹង​ជា​ឈើ​ធ្នង់ រាប់​ម៉ែត្រគូប កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​នៅ​ចំណុច​ទួល​ខ្សាច់​ស្ថិតក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

ប្រភព​ពត៌មាន​បាន​លួចខ្សឹប​អោយដឹងថា រថយន្ត​ខាងលើ​បាន​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​កោះ​ខ្ញែរ ស្ទូច​ចេញពី​ទូក ក្នុង​ទឹកដី​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ បានធ្វើ​ដំណើរ ចេញ​ឆ្លងកាត់ ទី​រួម​ខេត្ត​លុះ​ទៅដល់​ចំណុចកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ក៍បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ ចេញ​សុ​ទ្ឋ​តែ​ឈើប្រណិត​ដែលមាន បង្កា​ប់​ឈើ​ក្តារ​ប្រមាណ​ជា​២០​ទៅ​៣០ សន្លឹក ។​IMG-20141025-WA0006

ការ​ក្រឡាប់​រថយន្ត​ដឹកឈើ​ខាងលើ ត្រូវបាន​គេ​សង្ស័យថា បាន​លួច​ដឹក ជញ្ជូន គ្មាន​ច្បាប់ ឬ​អាច លួច​បន្លំ​ខុសពី​ច្បាប់​ដឹកជញ្ជូន ព្រោះ​នៅក្នុង​ហេតុ​ការ​នេះ សមត្ថកិច្ច​ជំនាញ ហាក់ដូចជា​មានកា​លាក់​លៀម និង​មិន​អើពើរ​ដោយ​អូសបន្លាយ អស់​រយះពេល​ជាង​មួយថ្ងៃ ទុកពេល​អោយ​មេការ ឈ្មោះ ធី របស់​ក្រុមហ៊ុន បាន​ចេញមុខ​រត់ការ​ជាមួយ​សមត្ថកិច្ច ជំនាញ​ពាក់​ព​ន្ឋ័ ក្នុង​ខេត្ត​រហូតដល់​ម៉ោង​៩​យប់​បាន​គេ​ឃើញ​មាន​ដាក់​កងកម្លាំង​សមត្ថកិច្ច ចាំ​យាម ទើប​រថយន្ត​បាន​ស្តូ​ច​ឈើ​ចេញ​ដឹក​បន្តរ​ដោយ​រលូន ។​IMG-20141025-WA0007

ពាក់​ព​ន្ឋ័​និង​ការដឹកជញ្ជូន​ឈើប្រណិត​ខាងលើ ត្រូវបាន​មន្ត្រី​មួយរូប​បាន​ខ្សឹប​ថា រថយន្ត​របស់​ក្រុមហ៊ុន មួយ​នេះ​ត្រូវបាន​គេ​ដឹងថា ធ្លាប់មាន​ច្បាប់​ក្នុងកា​ដឹក ជញ្ជូន ឈើ​គ្រឿង​ក្រហម​ទេ ប៉ុន្តែរ​ម្តងនេះ​ហេតុអ្វី​បាន​ធ្លាយ​ចេញ​សុ​ទ្ឋ​តែ​ឈើប្រណិត​ទៅ វី​ញ ពុំមាន​ការបញ្ជាក់​ណាមួយ ថា​ឈើ​ទាំងនេះ​មានច្បាប់​ក្នុងកា​ដឹកជញ្ជូន​ឬ​អត់​ដោយ មន្ត្រី​ជំនាញ​ចេះតែ​ឆ្លើយថា មានច្បាប់​ដោយ​មិន​ហ៊ាន​បង្ហាញ​ចេញ​នូវ​ឯកសារ​នោះទេ ។​

ពាក់​ព​ន្ឋ័​និង​បញ្ហារ​នេះ​មិនអាច​សុំ​ការបំភ្លឺ​ពី លោក ប្រាក់​សំបូរ នាយ ផ្នែក​រដ្ឋ បាល​ព្រៃឈើ​ឆ្លូង ដោយ​ទូរ​សព្ទ័​ជាប់រវល់ ។​គួរ​បញ្ជាក់ថា កា​ចរាចរណ៍​ឈើ ប្រណិត​ខុសច្បាប់​នៅតែ​ជា​ចំណុចក្តៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល ។