គំនរ​សំរាម​នៅក្នុង​ផ្សារ​ក្រុង​បាន​លុង​គរ​ដូច​ភ្នំ​ស្អុយរលួយ​ខ្លិន​អា​សោធ​ដល់​អាជីវករ​និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ

0

ខេត្តរតនគិរីៈរ គំនរ​សំរាម​ដែល​គរ​ទុក​នោះ អា​ជី​វករបាន​ប្រាប់ថា គរ​ទុក​ជាង​១​ខែ​មកហើយ ពុំដែល​ឃើញ​ក្រុមហ៊ុន​មក​ប្រមូល​ដឹកជញ្ជូន​នោះទេ ប៉ុន្តែ​ថ្លៃ​ភាស៊ី​អនាម័យ​ពួកគាត់​បាន​បង់​ជូន​មិនដែល​ខាន​មួយថ្ងៃ​ឡើយ​។ យោងតាម​ប្រភពពី​គណៈកម្មការ​ផ្សារ​បានអោយដឹងថា ចំពោះ​សំរាម​នេះ​ក្រុមហ៊ុន​ផ្សារ​បាន​ម៉ៅការ​អោយទៅ​ក្រុមហ៊ុន​ជា គង់ ជា​អ្នកប្រមូល​ដោយ​បង់ថ្លៃ​ជូន​ក្រុមហ៊ុន​ជា​គង់ ចំនួន​៣​លាន​រៀល​ក្នុង​មួយខែ ប៉ុន្តែ​មួយរយៈ​នេះ​សាលាក្រុង​បាន​ហាម​មិនអោយ​យក​សំរាម​ទៅ​ដាក់​នៅ​កន្លែង​ដែល​ធ្លាប់​ដាក់​នោះទេ ចាប់តាំងពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន​។ ដោយ​ពុំបាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ផ្សារ​នោះទេ ធ្វើអោយ​ខាង​ក្រុមហ៊ុន​ផ្សារ​ដោះស្រាយ​ទីធ្លា​សំរាប់​ដាក់​សំរាម​ដើម្បីអោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ជា គង់ ចូលមក​ដឹក​នោះឡើយ​។ ទើប​ខាង​ភាស៊ី​ផ្សារ​ដាក់​សំរាម​បណ្តោះអាសន្ន​នៅ​កែង​ផ្សារ​01

មួយកន្លែង និង​មួយកន្លែង​ទៀត​នៅ​ដែល​ធ្លាប់​ដាក់​ពីមុនមក​។ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​ជា គង ដែល​ម៉ៅការ​សំរាម​នោះ​មិន​ព្រម​មក​ដឹក ទុកអោយ​ស្អុយរលួយ​បែបនេះ​។​
​ ​រហូតមកដល់​ល្ងាច​ថ្ងៃទី​២៤ នេះ​ក្រុម​អនាម័យ​របស់​ផ្សារ​បាន​លុង​ខិតខំ​ដើរ​ប្រមូល​សំរាម​ដើម្បី​យកមក​គរ​ទុក​មួយកន្លែង​ស្រាប់តែ​លិចលឺ​ថា​កម្លាំង​សមត្ថកិច្ច​របស់​ក្រុង​ធ្វើការ​ចាប់ខ្លួន​ផាក់ពិន័យ​ចំពោះ​បុគ្គលិក​អនាម័យ​របស់​ផ្សារ រូប​ណា​ហ៊ាន​យក​សំរាម​មក​គរ​កន្លែង​ដែល​ធ្លា​ប់គរ​ទុក​នោះ​។​
​ ​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដូចជា​អាជីវករ​ផ្សារ​ស្ទើរ​ទាំងមូល​កំពុងមាន​ចំងល់​ថា តើ​អាជ្ញាធរ​ក្រុង​ជួយ​យក​សំរាម​ដែល​នៅតាម​តូប​ក្នុង​ផ្សារ​នោះ​ទុក​នៅ​កន្លែង​ណា ឫ ច្រក​ស្បោង​ប្រ​ទុក​តាម​តូប​រឺ​។ ប៉ុន្តែ​ចំនុច​សំខាន់​នោះ​គឺ​ភាគី​ខាង​អ្នកប្រមូល​សំរាម​ឯណោះ​ទេ គឺ​ក្រុមហ៊ុន​លោក​ជា គង នេះ​តែង​ម្តង​ជា​អ្នកម៉ៅការ​ប្រមូល​សំរាម​មិន​ព្រម​ដឹក​សំរាម​ដែល​គរ​ទុកជា​ច្រើន​ខែ​មកហើយ​។ នេះ​មិន​ខុសពី​ខឹង​គោ​វាយរ​ទះ​ឡើយ​។ គេ​តែងមាន​ចំងល់​បន្តទៀតថា កាលពី​លោក​លី វិន្ទ អភិបាលក្រុង​ចាស់​បើ​មាន​បញ្ហា​សំរាម ឫ​បញ្ហា​អ្វីៗ​ពី​ក្រុមអាជីវករ និង​អ្នកម៉ៅការ​ផ្សា​រតែង​រក​ដំណោះស្រាយ ដោយឡែក​លោក​អ៊ុក សំអុល ពេល​មកកាន់​ដំណែង​ជា​អភិបាលក្រុង02

ស្រាប់តែ​មិន​ជួយ​រក​ដំណោះស្រាយ បែរជា​បង្ករ​អោយ​អាជីវករ​អំពល់​ទុក​រឿង​ស្អុយ​សំរាម​ទៅវិញ គួ​ហៅ​លោក​ជា គង់ អោយមក​ដឹក​សំរាម​អោយ​ផុត ហើយ​យក​ថ្លៃ​ពី​ក្រុមហ៊ុន​ផ្សារ​ទៅ វា​ជាការ​ស្រេច​បាន​ត់ទៅ​ហើយ បើ​ចង់​កែ​ទំ​រង​សោ​ភ័​ណ្ឌ​ភាព​ផ្សារ​គួរតែ​ហៅ​ភាគី​ផ្សារ និង​ភាគី​ម៉ៅការ​សំរាម​ទៅ​ជួប​និយាយ​គ្នា​ដោះស្រាយ​ទៅ​វា​មិន​ស្ទះ​ដល់​គំនរ​សំរាម​អោយ​ស្អុយ​យ៉ាងនេះ​នោះទេ​។​
​ ​នៅ​ល្ងាច​ម៉ោង​៧,៨ យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នេះ លឺថា​សាលាក្រុង​បាន​លុង និង​ចាប់​ប៉ូលិស​អោយ​ចាប់ខ្លួន​ក្រុម​អនាម័យ​ផ្សា​របើ​នៅ​យក​សំរាម​មក​គរ​ទុក​ក្នុង​ផ្សារ អ្នកអាន​កំពុង​រងចាំ​អាន​បន្ត​នៅ​សកម្មភាព​ថ្ងៃ​បន្ទាប់​៕