នៅរសៀលថ្ងៃទី26-10-2014 ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសំណេះសំណាលជាមួយកងវរៈសេនា តូចលេខ301ការពារព្រំដែនគោក តាកែវ និងវរៈសេនាតូចលេខ302 ការពារព្រំដែនគោកកំពត នាឳកាសនោះបានប្រព្រឹត្តទៅ ទីបញ្ជាការដ្ឋាន កងវរៈសេនាតូចលេខ 301 ជ្រោះផ្អោកស្រុកគិរីវង់ ខេត្តតាកែវ ហើយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធ័រមូលដ្ឋានជាច្រើនរូបទៀត និងកំលាំងនគរបាលទាហ៊ានចំនួន 200នាក់ ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីនេះ ។ នាឳកាសនោះផងដែរលោកវរៈសេនីយ៍ទោ អេង ឃាង មេបញ្ជាការវរៈសេតូចលេខ 301ការពារព្រុំដែនគោកជ្រោះផ្អោក បានឡើងអានរបាយការណ៍ជូន លោក
គណៈអធិបតី ស្តី ពីការងាររបស់កងទ័ពការពារព្រុំដែន កន្លងមកមានសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។ បន្ទាប់មកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន បានមានប្រសាសន៍សំណេះសំណាលនិងពាំនាំការនឹករលឹករបស់សម្តេចមកដល់បងប្អូន
យុទ្ធជនកងកម្លាំងទាំងអស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ រដូវនេះជារដូវរងារបានឈានមកដល់ដូចច្នេះសម្តេចគាត់បានគិតគូរ យកចិត្តទុកដាក់មកដល់លោកពូៗ និងបងៗ កងកម្លាំងទាំងអស់មិនថាទាហាន រឺកម្លាំងនគរបាលនោះទេ សម្តេចលោក ជូន និងឧបត្ថមក្នុងម្នាក់អាវរងារ១ ដើម្បីពាក់ក្នុងរដូវរងារឆ្នាំនេះ ហើយអំណោយទាំងអស់នេះសំ
អំណោយរបស់សម្តេច ផ្ទាល់ ខ្ញុំបាទបានពាំនាំយកមកចែកជូនដល់ដៃនាឳកាសនេះ មានចំនួន 922អាវ ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ៖ អំណោយ អាវរងារនេះសម្តេចលោកថែមជូនកងកម្លាំងទាំងអស់ មិនថាខេត្តណាទេ គឺទូទាំងប្រទេស អោយតែកម្លាំងត្រូវ បានទទួលគ្រប់ៗគ្នា ។ ក្រោយមកឯកឧត្តមបណ្ឌិត ចែកជូនបងប្អូនកម្លាំងផ្ទាល់ដៃផងដែរ ៕



































