លោក ប្លោក ចន្ទរដ្ឋា នាំយកគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់កីឡាករទូកង បុប្ផាស្ទឹងសែន ត្រៀមខ្លួនប្រកួតប្រណាំងដណ្ដើមយកជ័យជម្នះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ

0

កំពង់ធំ÷ការលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានកម្លាំងត្រូវអុំទូកត្រៀមប្រកួតនៅខេត្តកំពង់ធំ ឈ្មោះ បុប្ផាស្ទឹងសែន មានចណុះ២២នាក់ ប្រវែង២២ម៉ែត្រ ត្រៀម០៥នាក់ ដែលត្រូវត្រៀមខ្លួនចូលរួមអបអរសារទរ ប្រកួតដណ្ដើមយកជ័យជម្នះ ក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០២៤ នាពេលខាងមុខនេះ។

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងក្រុមការងារ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ដល់កម្លាំងក្រុមកីឡាករអុំទូកខ្នាតអន្តរជាតិឈ្មោះ បុប្ផាស្ទឹងសែនស្ថិតនៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីដំណើរការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។

លោក ប្លោក ចន្ទរដ្ឋា បានលើកឡើងថាក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ។ ពិធីបុណ្យអុំទូកជាប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។ សូមកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ ។

ជាមួយគ្នានេះផងដែរ កីឡាករទូកទាំង២២នាក់ បានថ្លែងអំណរគុណចំពោះឯកឧត្តម និងក្រុមការងារ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូក បានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីអបអរសាទរ បុណ្យអុំទូកអកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២៤នេះ ឱ្យទទួលបានជោគជ័យផងដែរ។

បញ្ជាក់ផងដែរថា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំចូលរួមឧបត្ថម្ភគាំទ្រទូកខ្នាតអន្តរជាតិឈ្មោះ បុប្ផាស្ទឹងសែន ស្ថិតនៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ រួមមានដូចខាងក្រោម៖ អង្ករ១០០គីឡូក្រាម ទឹកពិសាដប១១០យួរ
សៀងផ្អែម០៤យួរ ទឹកស៊ីអ៊ីវ០៤យួរ ទឹកត្រី០៤យួរ ទឹកម្ទេស
០៣យួរ មី០៦កេស ស្រាលមើ០៤ដប ទឹកក្រូចកូកាកូឡា០៧កេស ទឹកដោះគោខាប់០១កេស(៤៨កំប៉ុង)
និងថវិកា១,០០០,០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី