ភ្នំពេញ យ៉ាងសកម្ម បានចំនួន៤នាក់
ក្រុមមុខសញ្ញាធ្វើសកម្មភាពឆក់ និងប្រើដាវ ធ្វើជាអាវុធប្លន់នៅពេលយប់ ក្នុងរាជធានីភ្នំពេញ ចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបាន នៅសង្កាត់បឹងកេងកងទី១ នឹងនៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បន្ទាប់ពីកម្លាំងនគរបាលខណ្ឌ កំពុងជិះល្បាត ។
កម្លាំងនគរបាលមូលដ្ឋាន បានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ រស់ សុផល ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ កៅ ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះអ៊ួង ណារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ ហេង ពន្លឺភេទប្រុស អាយុ២០ឆ្នាំ ។ ទាំង៤នាក់ខាងលើនេះ មានទីលំនៅមិនពិតប្រាកដ ។
កម្លាំងនគរបាលខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះ នៅមានគ្នីគ្នាជាច្រើននាក់ទៀត ហើយពេលនេះកម្លាំងនគរបាលរបស់យើង កំពុងតែស្រាវជ្រាវតាមចាប់ខ្លួនបន្ត ដែលនៅសេសសល់ទាំងអស់នោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា មុខសញ្ញាចោរឆក់ និងប្លន់ម៉ូតូនៅពេលយប់ ក្នុងរាជធានីភ្នំពេញ ចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១CQ1131 ត្រូវកម្លាំងសមត្ថកិច្ចល្បាត ក្នុងមូលដ្ឋានប្រទះឃើញ ហើយមានការសង្ស័យ ក៏ដេញចាប់ ពេលពួកគេ ឃើញសមត្ថកិច្ច តាមចាប់ដូចនោះ ពួកគេក៏ជិះម៉ូតូគេចពីការតាមចាប់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង បណ្តាលឱ្យដួលនៅចំណុចផ្លូវ៣៦០ កែង៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ត ក្រោយសាកសួរជនសង្ស័យ៣នាក់ ដែលឃាត់បានមុន ។
ក្រោយពេលសួរនាំជនសង្ស័យ ទាំង៤នាក់នោះរួមមក ពួកគេបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាក្រុមមុខសញ្ញា ចោរឆក់ និងប្លន់ពិតប្រាកដមែន ដូច្នេះសមត្ថកិច្ច បានសម្រេចកសាងសំណុំរឿង ឃុំខ្លួនពួកគេបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំបញ្ជូនបន្តទៅ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕



































