អត្ថបទ វេហាស៍
កំពង់ធំ÷ លោអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោក ខេង សុឃីម ដែលជាក្រុមប្រឹក្សាឃុំចំណាលើ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤នេះ។ក្នុងឱកាសនោះដែរ លោកបានសំដែងនូវសមានុចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខគ្រួសារសព ដែលបានបាត់បង់នូវប្ដី ឪពុក បងប្អូន សាច់ញាតិនិងមេគ្រួសារជាទីគោរពស្រឡាញ់ទាំងអាឡោះអាល័យហើយមិនអាចជួបគ្នាជារៀងរហូត។
ទន្ទឹមនឹងនេះលោកបានផ្តាំផ្ញើណែនាំភរិយាលោក ខេង សុឃីម ត្រូវធ្វើខ្លួនឲ្យបានរឹងមាំដើម្បីជាសសរទ្រូងរបស់កូនៗជំនួសឪពុកផងហើយដើម្បីវាសនាអនាគតកូនចៅឲ្យបានរឹងមាំនិងត្រចះត្រចង់។
លោកបានណែនាំដល់អាជ្ញាធរឃុំចំណើលើត្រូវធ្វើការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារសពលោកខេង សុឃីម ដែលជាការតបស្នងដឹងគុណដល់លោកដែលតែងតែគោរពស្រឡាញ់និងលះបង់សពបែបយ៉ាងក្នុងការប្រជាពលរដ្ឋជាពិសេសរដ្ឋបាលឃុំចំណើលើកន្លងមក។
សូមបញ្ជាក់ថាលោក ខេង សុឃីម បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី ១៦ខែតុលាឆ្នាំ ២០២៤ ដោយអត្តឃាត ហើយនៅក្នុងឱកាសនេះលោកអភិបាលស្រុកនិងសហការីបានចូលរួមរំលែកទុក្ខនូវថវិកា ១,៥៥០,០០០ រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕