​រថយន្ត​ប្រូស​បុក ម៉ូតូ​វីវ៉ា​មួយគ្រឿង បណ្តាលឱ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​

0

​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោយសារតែ​រថយន្ត​ប្រូស​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ច​ង្កួ​ត ទៅបុក​ចំ​ពេញទំហឹង ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៥៦ កែង​នឹង​ផ្លូវ​លេខ​១៣៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ជាម​ន្ត្រី​យោធា ជិះ​ម៉ូតូ​វីវ៉ា​ពណ៍​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​1AG-2535 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង3 (1)

នៅពេលដែល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ប្រូស​ព​ណ៍ស គ្មាន​ស្លាក​លេខ ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៥៦ ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្តាល​ឲ្យ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វីវ៉ា​ពេញទំហឹង​តែម្តង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ រងរបួស​ធ្ងន់ធ្ងរ បាក់ជើង​ខាងស្តាំ​ម្ខាង និង​បែក​មុខ បែក​មាត់ ។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​ស្ទើរ​ទាំងស្រុង ។​3 (1)
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ មក​ដឹកយក​ជនរងគ្រោះ ទៅ​សង្គ្រោះ ចំណែកឯ​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ បាន​វាស់វែង និង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី ៕