សិក្ខាសាលាថ្នាក់ជាតិស្តីពីប្រព័ន្ធប្រតិកម្មសំណល់រាវ និងសេវាកម្មអនាម័យនៅព្រះរាជាណា ចក្រកម្ពុជាបានប្រារព្វធ្វើឡើងនៅសណ្ឋាគារសាន់វេ កាលពីព្រឹកថៃ្ងទី២៧ ខែតុលា ឆ្នាំ២០១៤ក្រោមអធិបតីភាពឯកឧត្តមលឹមស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងព្រមទាំងតំណាងអង្គការអន្តរជាតិជាច្រើនរូបទៀត។ ថែ្លងសុន្ធកថាបើកនាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖សិក្ខាសាលានេះបានបញ្ជាក់យ៉ាងច្បាស់លើការធ្វើវិមជ្ឈការប្រព័ន្ធចម្រោះទឹកកខ្វក់(DEWATS)ដែលត្រូវបានរៀបចំដោយក្រសួង
សាធារណៈការនិងដឹក ជញ្ជូនក្នុងកំរិតអន្តរក្រសួង និងអន្តរវិស័យគាំទ្រដោយអង្គការUN-HABITATនិងមានកិច្ចសហប្រតិបត្តិការជាមួយអង្គការESCAPនិងភាគីពាក់ព័ន្ធដើម្បីរួមគ្នារកដំណោះស្រាយសមស្របមួយនៅកំរិតថា្នក់ជាតិ សម្រាប់យកទៅអនុវត្តន៍នៅតាមទីក្រុងនិងទីជនបទ ដើម្បីឲ្យប្រព័ន្ធចម្រោះទឹកកខ្វក់និងសេវាអនាម័យដំណើរការបានល្អ រួមចំណែកកាត់បន្ថយការចម្លងមេរោគ ខាងក្រៅទឹក ខាងក្នុងទឹកនិងការបំពុល ទឹកលើដីនិងទឹកក្រោមដី។
ឯកឧត្តមតំណាងឲ្យរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖អង្គសិក្ខាសាលាបានពិនិត្យនិងពិភាក្សាអំពីចក្ខុវិស័យជាតិដើម្បីទប់សា្កត់នូវបញ្ហាផ្សេងៗ ដូចនេះសា្ថប័នបច្ចេកទេស នយោបាយសេដ្ឋកិច្ច ត្រូវរួមគ្នារកដំណោះស្រាយធ្វើយ៉ាងណាឲ្យគម្រោងDEWATSដំណើរការបាននៅកម្ពុជា។លោកវង្សី ពិសិដ្ឋ អគ្គនាយករងសាធារណៈការបានធ្វើបទបង្ហាញឲ្យដឹងថា៖អត្រា ធ្វើឲ្យ
មនុស្សសា្លប់រាប់លាននាក់មិនត្រឹមតែការចម្លងមេរោគតាមទឹកកខ្វក់ប៉ុណ្ណោះទេគឺថែមទាំងមានកង្វះខាត់បង្គន់អនាម័យ។ហើយជម្ងឺរាគរូសបណ្តាមកពីទឹកកខ្វក់នេះភាគច្រើនកើតឡើងនៅតាមសាលារៀននិងសហគមប្រជាពលរដ្ឋនៅទីជនបទជាពិសេសគឺស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕



































