ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ នាព្រឹក ថ្ងៃទី២០ខែ តុលាឆ្នាំ ២០២៤នេះបានដឹកនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អ្នកឧកញ៉ា លោកឧកញ៉ា នាំយក បច្ច័យ បុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមាវត្តគិរីជលសារកោះរ៉ុងស្ថិតនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះបានផ្តួចផ្តើម ឡើងដោយឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ព្រះសីហនុ ។អង្គកឋិនទានសាមគ្គីនេះ គឺជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មាន ត្រឹមតែ ២៩ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរស្បង់តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឃ ដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផងដែរ។ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបាន អាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងបន្ត៕
នាគសមុទ្រ