ប៉ោយប៉ែត៖ កាលពីយប់ថ្ងៃទី០៧ខែមិនាឆ្នាំ២០១៤ វេលាម៉ោង១០និង៤០នាទី កម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៏ទោ ហម ម៉ុតមេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះទៅត្រួតពិនិត្យតាមបារលក់ស្រាបារីនានាប្លុកកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។
ការចុះត្រួតពិនិត្យនោះកម្លាំងរាជអាវុធហត្ថក្រុងបានដកហូតបានហ្ស៊ីសា(ម៉ាឡាគូ)ចំនួន៤ដបក្នុងហាងលក់កេហ្វេយីហោ (ឥណ្ឌូកេហ្វេ)ម្ចាស់ជាជនជាតិឥណ្ឌូនេស៊ីឈ្មោះភីអីឌី ភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅក្នុងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៏ទោ ហម ម៉ុត បានឲ្យដឹងថា៖ហ្ស៊ីសា(ម៉ាឡាគូ)ចំនួន០៤ដបដែលកម្លាំងបានដកហូតនោះរក្សាទុកនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចំណែកម្ចាស់ហាងកេហ្វេឈ្មោះភីអ៊ីឌី យើងកោះហៅមកអប់រំនិងណែនាំឲ្យបញ្ឈប់ការលក់ដូរហ្ស៊ីសា(ម៉ាឡាគូ)នោះតទៅទៀតបន្ទាប់ពីបានអប់រំហនិងធើ្វកិច្ចសន្យាហើយ យើងបានឲ្យគាត់ទៅវិញ ។ លោក ហម ម៉ុត បានឲ្យដឹងទៀតថា៖នៅជាយដែនកម្ពុជាថៃឯក្រុងប៉ោយប៉ែតរឿងជក់ហ្ស៊ីសា(ម៉ាឡាគូ)នោះ បានកើតមានជាច្រើនឆ្នាំមកហើយដែរជាពិសេស់ក្រុមយុវជននិងជនបរទេសដែលនិយមប្រើប្រាស់ ប៉ុន្តែកន្លងមករាជរដ្ឋាភិបាលមិនបានហាមឃាត់ទេ ។
លោកបន្តថា៖ឥឡូវបន្ទាប់ពីរាជរដ្ឋាភិបាលបានហាមមិនឲ្យលក់ដូរហ្ស៊ីសាគឺម្ចាស់ហាងបារមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតត្រូវបានលោកកោះហៅមកអប់រំឲ្យឈប់លក់ដូរទៀតទេ ។ ចំណែកអាណាព្យាបាលសិស្សមួយចំនួនបានសម្តែងនូវការត្រេកអរចំពោះចំណាត់របស់សមត្ថកិច្ចដែលបានហាមឃាត់មិនឲ្យមានចរាចរហ្ស៊ីសា(ម៉ាឡាគូ)ជក់នៅតាមហាងលក់ស្រាពួកគាត់ថា៖បើរាជរដ្ឋាភិបាលធើ្វបានគឺជារឿងល្អប្រសើរព្រោះសម័យនេះយុវជនមួយចំនួនបានខូចប្រយោជន៏បាត់បង់អានាគត់របស់ខ្លួន ដោយសារការសេពថ្នាំញៀននេះដែរ ។ យ៉ាងណាក៏ដោយគេនៅតែឃើញសកម្មភាពលក់ដូរហ្ស៊ីសា(ម៉ាឡាគូ)នៅតាមបារធំៗមួយចំនួននៅឡើយក្នុងក្រុងប៉ោយប៉ែតនេះនាពេលយប់ ។