នគរបាល​ខេត្តកំពង់ចាម​បង្ក្រាប​ការជួញដូរ​គ្រឿងញៀណ​ដ៏​ធំ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ពី​នាក់​

0

ខេត្តកំពង់ចាម​:​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀណ​ដ៏​ធំ​ចំនួន​ពី​នាក់ រួម​និង​វត្ថុតាង​ថ្នាំញៀណ​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍ស ,​ប្រាក់រៀល ,​ប្រាក់​ដុល្លា ,​និង​សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត ដ៏​ច្រើន​គួ​សម ត្រូវបាន​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀណ​ខេត្ត សហការ ជាមួយ​នគរបាល​ក្រុង​

កំពង់ចាម និង​នគរបាល​ស្រុក​កំពង់សៀម ធ្វើរ​បង្ក្រាប​ឃាត់​ចាប់ខ្លួនបាន​។ប្រតិ​ប​ត្ត​ការណ៍​បង្ក្រាប​នេះ​ធ្វើរ​ឡើង​កាលពី​វេលា​ម៉ោង ៧,០០​នាទី​យប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។2

លោក បា​៉​ក់ ជាតិ អធិការនគរបាល​ស្រុក​កំពង់សៀម​បាន​ប្រាប់​នគរវត្ត​ឲ​ដឹងថា ជនសង្ស័យ​ខាងលើ​ទី​១ ឈ្មោះ ស រចនា ហៅ ពៅ ភេទ​ប្រុស អាយុ​៣៥,​ទី​២ ឈ្មោះ សុ វ​ណ្ណះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំងពី​មាន​ទីលំនៅ កន្លែង​ចាប់​ឃាត់ខ្លួន​ខាងលើ​។​1

លោក​អធិការ​បន្ត​ឲ​ដឹងថា ចំពោះ​វត្ថុតាង​ដែល​ឆែកឆេ និង​ធ្វើការ​រឹប​អុស​បាន​រួមមាន ថ្នាំញៀណ​ប្រភេទ​ម្សៅ​ក្រាម​ពណ៍ ស ចំនួន​៩​ក​ញ្ចា​ប់​(​ក្នុងនោះ​ក​ញ្ចា​ប់​ធំ​៤​ក​ញ្ចា​ប់​,​កណ្តាល​ចំនួន​៣​ក​ញ្ចា​ប់​,​តូច​ចំនួន​២​ក​ញ្ចា​ប់​),​ប្រាក់រៀល​ចំនួន​៦០០០០០០​រៀល​(​ប្រាំមួយ​លាន​រៀល​),​ប្រាក់​ដុល្លា​ចំនួន​១៣២០​ដុល្លា​(​មួយ​ពាន់​បី​រយ​ម្ភៃ​ដុល្លា​),​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​មួយគ្រឿង​,​ឡាំង​ដែក​ពណ៍​ខៀវ​ចំនួន​ពី និង​សម្ភារ​សំរាប់​វេច​ខ្ចប់​និង​ជក់​មួយចំនួនទៀត​។​3

លោក​បន្ត​ឲ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​តុ​រូ​វ​បានប្រគល់​ឲ​ទៅ​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀណ​នៃ​ស្នងការ​ខេត្ត​បន្ត​និតិ​វិធី​៕