ជំនាញ រដ្ឋបាល ជលផល សហការជាមួយមន្រ្តីបរិស្ថាន ចុះបង្រ្កាប បទល្មើស នេសាទ ខណៈអ្នក សារព័ត៌មាន ចុះផ្សាយ ព្រោងព្រាតថាមាន ការនេសាទ ខុសច្បាប់ ប្រភេទស្បៃមុង យ៉ាង អាណាធិបតេយ្យ

0

ដោយ អ៊ុក ផ្លុង

សៀមរាប៖ នាយ រងផ្នែក រដ្ឋ បាល ជលផល ដំដែក លោក សរ ម៉ាប់ នៅថ្ងៃ ច័ន្ទ ទី២១ ខែ តុលា ឆ្នាំ ២០២៤ បានដឹកនាំ សង្កាត់ រដ្ឋ បាល ជលផលកំពង់ ក្ដី និងសហគមន៍ នេសាទ ជីក្រែងសហការ ជាមួយ មន្ត្រី ឧទ្យានុរក្ស និងបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹង ទន្លេ សាប ភូមិ សាស្ត្រ ខេត្ត សៀមរាប ស្នាក់ការ អន្លង់ សំណរ សរុប ១២ នាក់ ដោយកាណូត ២ គ្រឿង បានចុះទៅបង្រ្កាប ឧបករណ៍ នេសាទ ខុសច្បាប់ប្រភេទ ស្បៃមុង នៅចំណុច ប្រអប់អ្នក ល្វា ស្ថិត ក្នុង ឃុំ ស្ពាន ត្នោត និងចំណុចកក់ប្រាំង ស្ថិត ក្នុង ឃុំ ល្វែង ឫស្សី ស្រុកជីក្រែង ជាប់ព្រំប្រទល់ ឃុំ ប្រឡាយ ស្រុកស្ទោង ព្រំប្រទល់ រវាង ខេត្ត សៀមរាបនិងខេត្ត កំពង់ ធំ ជាទីតាំង ចំណុចគោលដៅ ដែល អ្នក សារព័ត៌មាន ជាច្រើនអង្កភាពបានចុះផ្សាយយ៉ាង ព្រោងព្រាត ថាមានការ ប្រើប្រាស់ឧបករណ៍ នេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុង យ៉ាង អាណាធិបតេយ្យ (ដាស់ ទើបភ្ញាក់ ) ។ កិច្ចសហប្រតិបត្តិការ នេះសម្រេច បានបំផ្លាញ ឧបករណ៍ ស្បៃមុង ១ ករណី÷ កាប់បំផ្លាញ លូ ១៥ គ្រឿង, កាប់របាំងប្រវែង ៧០០ ម៉ែត្រ, កាប់ ចម្រឹង ចំនួន ២០០ ដើម។
លែង ត្រី ចម្រុះ ចូល ក្នុង បឹងធម្មជាតិវិញ ចំនួន ៥០ គីឡូក្រាម។
នាយ សង្កាត់ រដ្ឋ បាល ជលផល កំពង់ ក្ដី លោក ជុំ សុភាព និងប្រធាន មន្ត្រីឧទ្យានុរក្ស និងបរិស្ថាន ស្នាក់ការ អន្លង់ សំណរ លោក សិន គក់ បានប្រាប់អ្នកសារព័ត៌មានថា ចំណុច ខាងលើនេះពិតជា ឆក ល្វែង មិនបាន បង្ក្រាប មែន ប៉ុន្តែកន្លែងផ្សេងៗ បានបង្រ្កាប ម្ដងហើយម្ដងទៀត ប្រជាពល រដ្ឋ មិនចេះ រាងចាល ដូចចាប់ក្ដាមដាក់ចង្អេរ អញ្ចឹង ៕