កំពង់ឆ្នាំង៖សិប្បកម្មផលិតទឹកកកបណ្តែតលើទឹកទន្លេមួយកន្លែង បានដំណើរការផលិតទឹកកកជិត១ខែមកហើយដែលគេដឹងថាគ្មានច្បាប់អនុញ្ញាតិ បានចោលកាកសំណល់ក្នុងទឹកទន្លេធ្វើអោយប៉ះពាល់ដល់បរិស្ថានទឹកនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប៉ុណ្ណោះតែមន្ទីរជំនាញឆ្លើយថាអត់
ដឹង។ មន្ត្រីនៅស្រុកបរិបូណ៌ម្នាក់បាននិយាយអោយដឹងថា៖ ផ្ទះបណ្ទែតទឹកកកធំ១ខ្នងដែលជាសិប្បកម្មផលិតទឹកកករបស់ឈ្មោះ ជ្រិនចាំងឡាយ ជនជាតិវៀតណាម គេបានសណ្តោងអូសយកមកពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ មកបោះទីតាំងនៅលើទឹកទន្លេក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មានរយះពេល៣ខែមកហើយ និងកំពុងផលិតទឹកកក ចោល
កាកសំណល់ធ្វើអោយប៉ះពាល់បរិស្ថានជិត១ខែមកហើយ ដែលគ្មានការត្រួតពិនិត្យពីស្ថាប័នណាឡើយ និងគេដឹងថាសិប្បកម្មផលិតទឹកកកនេះគ្មានអាជ្ញាបណ្ណ័អនុញ្ញាតិពីស្ថាប័នជំនាញឡើយ។ទាក់ទងក្នុងរឿងនេះលោក ទិត ណាន ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ឆ្នាំងបានឆ្លើយបញ្ជាក់អោយអ្នកយកព័ត៌មានយើងដឹងនៅល្ងាចថ្ងៃទី២៧ ខែតុលានេះថា៖នៅក្នុងរឿងនេះ លោកពុំទាន់បានទទួលទទួលរបាយការណ៍ពីការិយាល័យជំនាញនៅស្រុកបរិបូណ៌នៅឡើយទេ លោកអរគុណណាស់ចំពោះការរាយការណ៍រឿងនេះរបស់អ្នកយកព័ត៌យើងដល់រូបលោក។
លោកបាននិយាយទៀតថា៖នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ លោកនិងចាត់អោយមន្ត្រីរបស់លោកចុះទៅត្រួតពិនិត្យមើល ប្រសិនបើសិប្បកម្មផលិតទឹកកនោះគ្មានច្បាប់អនុញ្ញាតិពិតមែន លោកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ បិតការផលិតទឹកកកនោះមួយរយះសិនអោយម្ចាស់សិប្បកម្មធ្វើច្បាប់អោយបានត្រឹមត្រូវ ទើបអនុញ្ញាតិអោយផលិតទឹកកកបន្តទៀត។
លោក ទិត ណាន បានបញ្ជាក់អោយដឹងទៀតថា៖ គ្រប់សិប្បកម្មទាំងអស់ទាំងនៅលើគោកនិងនៅលើទឹកក្តីត្រូវតែមានច្បាប់ ហើយច្បាប់អនុញ្ញាតិនោះទៀតក៏ត្រូវមានការត្រួតពិនិត្យផលប៉ះពាល់ជាមុនផងដែរ និងមានការឯកភាពពីមន្ទីរពាក់ពន្ធ័ ដូចជាមន្ទីរបរិស្ថាន អាជ្ញាធរដែនដីគ្រប់ថ្នាក់ផងដែរ ទើបមន្ទីរជំនាញចេញអាជ្ញាបណ្ណ័អោយ។
បច្ចុប្បន្នគេសង្កេតមើលឃើញថាមានសិប្បកម្មជាច្រើនបានបោះទីតាំងរកស៊ីនៅលើផ្ទះបណ្តែតទឹកលើទន្លេ ធ្វើអោយប៉ះពាល់បរិដ្ឋានទឹកយ៉ាងខ្លាំង មានដូចជាសិប្បកម្មជួសជុលម៉ាស៊ីន បញ្ជូលអាគុយ លក់ប្រេងឥន្ទះ ផលិតបាឡាស្មាច់ និងផលិតទឹកកកជាដើមគេបានដឹងថាសិប្បកម្មភាគច្រើន គ្មានអាជ្ញាបណ្ណ័ឡើយ។ ករណីនេះប្រជាពលរដ្ឋសូមសំណូមពរដល់មន្ទីរជំនាញនិងអាជ្ញាធរ មេត្តាជួយត្រួតអាជ្ញាបណ្ណ័ និងផលប៉ះពាល់ផងដើម្បីថែរក្សាបរិស្ថានទឹកទន្លេសាបយើងអោយបានល្អ៕