ខេត្តព្រះសីហនុ សិក្ខាសាលាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះសីហនុ នៅសាលាស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ។
ឯកឧត្តម ឈិត សុខុន មានប្រសាសន៌គូសបញ្ជាក់ថា ដោយអនុលោមទៅតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងជំពូកទី៣ មាត្រា៤២ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងការយល់ឃើញពីស្ថានភាពចាំបាច់ ក្នុងការបង្កើតសមាគមន៌ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅថ្នាក់មូលដ្ឋាន ក្នុងគោលបំណងសំខាន់ទៅ១ ឪ្យប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ បានយល់ដឹងពីសារះសំខាន់លើការយល់ដឹងនូវខ្លឹមសារលក្ខន្តិក បទបញ្ជាផ្ទៃក្នុង ។
ទី២ ដើម្បីគៀងគរក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ ចូលរួមជាសមាគមន៌ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានតាមលទ្ធផលរំពឹង ។ ទី៣ ក្រុមប្រឹក្សា បានស្វែងយល់ពីនីតិវិធីនៃការដាក់ពាក្យសុំចូលជាសមាជិក សមាគមន៌ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងទី៤ ក្រុមប្រឹក្សាដែលបានចូលរួមកក្នុងអង្គសិក្ខាសាលាបានផ្សព្វផ្សាយបន្តនិងជម្រុញការដាក់ពាក្យសុំចូលជាសមាជិក សមាគមន៌ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្នុងខេត្តសាមីរបស់ខ្លួន ។
ដើម្បីឪ្យមានសម្លេងរួមគ្នាក្នុងការជំរុញ និងគៀងគរមតិយោបល់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តព្រះសីហនុមានការយល់ដឹងបន្ថែមទៀត ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ លើកកម្ពស់អភិវឌ្ឍន៏សមត្ថភាពសមាជិក និងការពារផលប្រយោជន៏ស្របច្បាប់ ជូនសមាជិក ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រសិទ្ឋិភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋឪ្យមានតម្លាភាពកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានបន្តទៀតថា បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយនេះ អស់លោក លោកស្រី ពិតជា បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីលក្ខន្តិកៈ និងបញ្ជាផ្ទៃក្នុងរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តព្រះសីហនុ ដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះ មេរៀន បទពិសោធន៏ដ៏រឹងមាំ ក្នុងការជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏តាមបែបលទ្ឋិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៅមូលដ្ឋាន ដើម្បីរួមចំណែកចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។