​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​ទទួលបាន​ចំណូល​ប្រមាណ​ជាង​១១​លាន​ដុល្លា​អា​មេ​រិច​ក្នុង​មួយខែ​សម្រាប់​ ​ទូទាំង​ខេត្ត​

0

ខេត្តកំពង់ស្ពឺ ៖ សេដ្ឋកិច្ច​ទូទាំង​ខេត្តកំពង់ស្ពឺ កំពុង​តែមាន​ការរីក​ចំរើន​យ៉ាងខ្លាំង ក្នុង​រយៈ ១០​ឆ្នាំ ចុងក្រោយ​នេះ ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​ជាង ១១ លាន​ដុល្លា ក្នុង​មួយខែ គឺ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់ ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេសជាតិ ជាពិសេស​ក្រោយ​នយោបាយ​ដ៍​

ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន ។​​ក្នុង​រយៈពេល​១០ ចុង​ក្រោយនេះ​ខេត្តកំពង់ស្ពឺ មានការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ស្ទើរ​គ្រប់​វិស័យ ក្នុងនោះ​ទាំង​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​លើ​កំពស់ យ៉ាង​ឆាប់រហ័ស តាមរយៈ​ការទទួលបាន​នូវ​មុខរបរ និង​ប្រាក់ចំណូល​ពី​បណ្តា​រោងចក្រ សហគ្រាស​គ្រប់​ប្រភេទ​ចំនួន​១០៦​កន្លែង មាន​ផលិតកម្ម​មូលដ្ឋាន ៦.៦២៧ ទីតាំង ហើយ​បានផ្តល់​ការងារ​ជួន​ប្រជាពលរដ្ឋ​ជាង ១០ ម៉ឺន​នាក់ ដែល​គិត​ជា​មធ្យម​ចំណូល​ទទួលបាន សរុប​ប្រមាណ​ជាង ១១ លាន​ដុល្លា​អាមេរិក​រៀងរាល់ខែ ។DSC01272

ក្រៅពីនោះ​មាន​សេវាកម្ម​ពាណិជ្ជកម្ម ចំនួន ៤.៦១៦ កន្លែង មាន​អ្នកបម្រើ​សេវាកម្ម​ជាង ៧.៣១៧ នាក់ ។ នេះ​បើតាម​ការអះអាង របស់លោក​អ៊ូ សំ​អួន អភិបាលខេត្ត បាន​ថ្លែង​កាលពី ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ ក្នុង​ពិធី​ប្រារព្វ​ខួប​លើក​ទី​១០ នៃ​ការឡើង​គ្រង​រាជសម្បត្តិ របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​​លោក​អភិបាលខេត្ត​បន្តថា ទូទាំង​ខេត្ត​មាន ក្រុមហ៊ុន​ចំនួន ២៧ ដែល​ទទួល​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល ក្នុ្ង​ង​នោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន​ចំនួន ១៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ចំនួន ១០ ក្រុមហ៊ុន និង​ក្រោម​ការគ្រប់គ្រង​របស់ អនុគណៈកម្មាធិការ វិនិយោគ​ថ្នាក់​ខេត្ត​មាន ចំនួន ៤ ក្រុមហ៊ុន​ទៀត ។DSC00787

លោក​បន្តថា លើ​ផ្ទៃដី​អាច​ដំណើរការ​ជាក់ស្តែង ៥៥.៨៦៨ ហិច​តា កំពុងដំណើរការ ដាំ​ដំណាំង​កសិឧស្សាហកម្ម​ថ​មានដូចជា ៖ អំពៅ ដើម​ម៉ៃសាក់ ដំឡូង​មី ដើម​ប្រេងខ្យល់ ដើម​អាកាស្យា ល្ហុងខ្វង​ជា កៅស៊ូ និង​ដំណាំង​ផ្សេងៗ​ទៀត ។​​លោក​អ៊ូ សំ​អួន អភិបាល ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា សម្រាប់​ការ​រី​ចំរើន​ទាំងនេះ ដោយសារ​តែមាន​ការយ​ក​ចិត្ត​ទុក​ខ្ពស់ របស់​ប្រមុខ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដរ​ទៃទៀត ក្នុ​នោះ​ក៍មាន​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ ។DSC04903

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​ខេត្តកំពង់ស្ពឺ បាន​កកើត​រោងចក្រ សហគ្រាស​តូ​វ​ធំ ជាច្រើន​ជាពិសេស នៅ​ស្រុក​សំរោង​ទង គងពិសី និង​ក្រុង​ច្បារមន ហើយ​រោងចក្រ​ទាំងអស់នោះ បាន​ស្រូបយក​កំលាំង​ពលកម្ម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​រាប់សែន​នាក់ ក្នង​ប្រាក់ចំណូល​របស់​ប្រជាព​រដ្ឋ​ក៍​កើនឡើង ។ ដោយ​ភាព​រី​ដុះដាល​រោងចក្រ​សហ​គ្រាន​ច្រើន​បែបនេះ មាន​ក្រុ​ក​ខ្លះ​បែរជា​ទៅ​ខ្លះ​លាំង​កម្មករ ដើម្បី​ដំណើរការ​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ទៅវិញ ៕