បុរស់​ម្នាក់​ផឹកស្រា​ស្រវឹង​ឈ្លោះ​ជាមួយ​ប្រពន្ធ​រួច​រត់​ចេញពីផ្ទះ​បាត់​១​យប់​ប្រទះឃើញ​ចងក​លើ​ដើម​សង្កែរ​ក្បែ​ផ្ទះ​ស្លាប់​

0


បន្ទាយមានជ័យ​​បុរស​វ័យ​កណ្តាល​ម្នាក់​អោយតែ​ស្រវឹងស្រា​រករឿង​ប្រពន្ធ​ហើយ​វាយ​ធ្វើបាប​ប្រពន្ធ​រួច​រត់គេច​ចេញពីផ្ទះ​ជា​រើ​យៗ​លើកចុងក្រោយ​បន្ទាប់ពី​ស្រវឹងស្រា​រួច​វាយ​ប្រពន្ធ​រួច​គេច​បាត់​១​យប់​រហូតដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​មិនឃើញ​ប្តី​មក​ហូបបាយ​ប្រពន្ធ​តាមរក​ក៏បាន​ប្រទះឃើញ​ចងក​

ស្លាប់​នៅលើ​ដើម​សង្កែរ​ក្បែរ​ផ្ទះ​។​ហេតុការណ បុរស​ចងក​សម្លាប់ខ្លួន​ត្រូវបាន​ប្រពន្ធ​ប្រទះឃើញ​នៅវេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៤​នៅលើ​ដើម​សង្កែរ​ខាងជើង​ឈៀង​ខាងកើត​ចំងាយ​ពី​ផ្ទះ​ប្រមាណ​១០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ពោធិ៍​រៀង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​image (1) - Copy

លោក​យ៉​ត​សុផល​អធិការ​ស្រុក​មង្គល​បូរី​បាន​ប្រាប់ថា​ជនរងគ្រោះ​មានឈ្មោះ​សឿ​ម សៀត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​រៀង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី បន្ទាយមានជ័យ ។​លោក​អធិការ​បន្ត​ឲ្យ​ដឹង​ទៀតថា​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​២៥​ខែតុលា​២០១៤​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​និង​មានទំនាស់​ជាមួយ​ប្រពន្ធ​ឈ្មោះ​អ៉ិ​ត​ខាត់ណា​អាយុ​២៧​ឆ្នាំ ហើយ​បាន​រត់គេច​ចេញពីផ្ទះ​បាត់អស់​រយះពេល​ជាង​១​ថ្ងៃ​ទើប​ប្រពន្ធ​ប្រទះឃើញ​ចងក​នៅ​និង​ដើម​សង្កែរ​ក្បែរ​ផ្ទះ​ស្លាប់​បាត់ទៅហើយៗ​ក៏បាន​រាយការណ៍​មកកាន់​សមត្ថកិច្ច​មូល​ដ្ឋា​ន​តែម្តង​។​image - Copy

ក្រោយពី​មាន​សេចក្តីរាយការណ៍​នេះ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព​ជនរងគ្រោះ​ដោយ​ការត្រួតពិនិត្យ​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យថា​ជា​អំពើរ​ឃាតកម្ម​ឡើយ​ហើយ​សមត្ថកិច្ច​បញ្ជាក់ថា​ជនរងគ្រោះ​ខាងលើ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​មូលហេតុ​តូចចិត្ត​និង​រឿង​វិ​ប​ត្រ​គ្រួសារ​។​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឲ្យ​សាច់​ញ​តិ​យកទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​យ៍​ផងដែ​៕