រថយន្ត​ហាយ​ឡិន​ឌឺ​បុក​ស្លាក​គណៈ​ប​ក្យ​២​ផ្ទាំង​មួយ​ផ្ទាំង​បាក់​រាប​ដល់​ដី​ព្រោះ​គេច​ពី​ម៉ូតូ​ ​បាន​ព្រម​សង​ការខូចខាត​៣២០​ដុល្លា​ទើបបាន​រួចខ្លួន​

0


​កំពង់ឆ្នាំង​៖ រថយន្ត​ហាយ​ឡិន​ឌឺ​មួយគ្រឿង បាន​បើក​ទៅបុក​ស្លាក​គណៈ​ប​ក្យ​ប្រជាជន​បាក់​ដួល​ដល់​​ដី​អស់​មួយ​ផ្ទាំង និង​មួយ​ផ្ទាំង​ទៀត បាន​វេច​ទ្រេត ខណៈដែល​អ្នកបើកបរ​រថយន្ត​បានគេច​ពី​ម៉ូតូ​មួយ​​គ្រឿងក្នុង​ទិស​ខ្វែងគ្នា ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​នៅវេលា​ម៉ោង ១០​និង​៣០​នាទី

ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៤ នៅ​កាច់ជ្រុង​របង​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ស្ថិតក្នុង ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​​DSC00830

​មន្ត្រីនគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖ រថយន្ត​ហាយ​ឡិន​ឌឺ​នោះ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2K.0150 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ទីលំនៅ​ខេត្តសៀមរាប ។ មុនពេល​កើតហេតុ រថយន្ត​ខាង​​លើ​បានធ្វើ​ដំណើរ​ពី ត្បូង​មក​ជើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​ពេលមកដល់​ចំណុចកើតហេតុ​ជា​​ផ្លូវខ្វែង​ទិស​គ្នា ស្រាប់​តែមាន​ម៉ូតូ​មួយ​បើកបរដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​ឆ្លងថ្នល់​ជាតិ​ពី​លិច​មក​​កើត ធ្វើអោយ​អ្នកបើកបរ​រថយន្ត​ប្រឹង​កាច់ចង្កូត​គេច​ពី​ម៉ូ​តួ​នោះ ក៏បាន​មក​បុក​នឹង​ស្លាក​គណៈបក្ស​ធ្វើ​​អោយ​បាក់​ខ្ទេច​អស់​មួយ​ផ្ទាំង និង​មួយ​ផ្ទាំង​ទៀត​វេច​ទ្រេត ។DSC00832

ក្រោយពេល​កើត​ហេ​ត​អ្នក​បើ​បរ​ម៉ូតូ​បាន​គេចខ្លួនបាត់​ចំណែក រថយន្ត​បាន​ឈប់​មិន​រត់​ទៅណា​ឡើយ​ដោយបាន​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ ។ ​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅដល់​និង​បាន​សាកសួរ​ព័ត៌មាន​ត្រូវបាន​ស្ត្រី​ម្នាក់ ដែល​បាន​អះអាងថា​ជា​កូន​របស់ អ្នកបើកបរ​និង​ជា​អ្ន​ជិៈ​ក្នុង​រថយន្ត​ខាងលើនេះ​បាន​និយាយថាៈ “​បើ​ប៉ា​ខ្ញុំ​បើក​លឿន​វិញ​ម្លេះ​បុក​អ្នកបើក​ម៉ូតូ​នោះ​ស្លាប់​បាត់ទៅហើយ តែ​នេះ​ប៉ា​ខ្ញុំ​បើក​ម៉ា​ល្មម ហើយ​បាន​ប្រឹង​គេច​ពី​ម៉ូត​នោះ​ទៀត​ទើប​មក​បុក​ស្លាក​គណៈបក្ស​បែបនេះ​” ។DSC00828

​ ​ក្នុង​គ្រោះថ្នាក់​នេះ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ដែល​បាន​ទៅពិនិត្យ​មើល​ស្លាក​នោះ និង បានធ្វើ​តាម​សំណូមពរ​របស់​ម្ចាស់​រថយន្ត ដោយសុំធ្វើការ​ជួសជុល​ស្លាក​នោះ​អោយ​ដូចដើម​វិញ ទើបបាន​ហៅ​ជាង​មក​ធ្វើការ​វាយតម្លៃ អស់​៣២០​ដុ​លា្ល ហើយ​ស្ត្រី​រូបនោះ​ព្រម​សង​តាម​តម្លៃ​នោះ ហើយ​បាន​យក​រថយន្ត​ទៅ​ជួសជុល​ដើម្បី​បន្តដំណើរ​ទៅ​លំនៅដ្ឋាន​វិញ​៕